ព័ត៌មានជាតិ

ចោរលួចលុយពីម៉ាស៊ីន ATM​ នៅធនាគារ DBS

សាំងហ្គាពូរ៖ លោក Piyush Gupta ដែល​ជា CEO​ របស់ធនាគារ DBS​ បាន​ធ្វើសេចក្តី​ថ្លែង​ការ​ មួយ​ជាសារធារណៈ​ដល់​អតិថិជនធនាគាររបស់លោក អំពីការកេងបន្លំដកយកសាច់​ប្រាក់ របស់​​អតិថិ​ជន​នា​ពេល​កន្លងទៅនេះ ។

សេច​ក្តីថ្លែង​ការណ៍នេះ​ប្រព្រឹត្តិឡើងកាលពីថ្ងៃពុធនេះ នៅមុខធនាគារ DBS​ នេះ​ទេ​ម្តង ។ លោក Gupta​ បាន​បន្ថែម​លើសេចក្តីថ្លែងការណ៍ថា លោកមានការសោក​ស្តាយណាស់​ចំពោះ​បញ្ហាដែល​បាន​កើត​ឡើង​ ដោយមានជនឆ្លៀតឱកាសកេងបន្លំយកសាច់ប្រាក់ពី ATM​ នៅតាមទីសាធារណៈ ។

នៅសប្តាហ៍​ក្រោយនេះ ខាងធនាគារនឹងស្ថបនា នូវ ATM ចំនួន​ ៤០០ កន្លែង​ដែល​ចោរ​បាន​ដក​យក​សាច់​ប្រាក់ស្មើនឹង កន្លះលាន ដុល្លារ ។ ខាងធនាគារបាន​ធ្វើការសម្រុះ​សម្រួល​ដល់​អតិថិជនផងដែរ។

រាល់ការបាត់បង់សាច់​ប្រាក់របស់អតិថិជន​ ខាង​ធនាគារនឹង​ចេញសង់ ២៤ លើ​ ២៤ ម៉ោង ។​លោក Gupa បានសម្តែងនូវអារម្មណ៍សប្បាយរីករាយណាស់​ដែលខាងធនាគារ​មាន​ប្រតិកម្មភ្លាម​ៗ​ចំពោះ​ការ​កេង​បន្លំ​យក​សាច់​ប្រាក់​អតិថិជនពីធនាគាររបស់​ក្រុម​ចោរ៕

មតិយោបល់