Steven Ma និងមិត្តស្រីរបស់គាត់ដែលទំនាក់ទំនងជាគូសង្សារអស់រយៈពេល ៨ ឆ្នាំ អ្នកទាំងពីរនឹងមានគម្រោងរៀបការឆ្នាំក្រោយ តែអ្វីដែលបានគ្រោងទុកវាក្លាយទៅជាស្រមោលមួយតែប៉ុណ្ណោះ ។ពេលថ្មីៗនេះគាត់បានប្រកាសថាលោកបែកគ្នាជាមួយនឹង Vivian Hui ដែលជាមិត្តស្រីរបស់លោក។Steven បានបន្តប្រាប់ទៀតថា លោកនឹងទៅ Hengdian នៅឆ្នាំក្រោយនេះ ដើម្បីទៅថតខ្សែភាពយន្ត Mainland drama Founder of the Last Empire ។
កំឡុងពេលដែលកំពុងតែសម្តែងគាត់ត្រូវពួកអ្នកគាំទ្រឡោមពន្ឋ័ជុំវិញ ដែលជាពិសេសនោះទទួលបានការគាំទ្រពីកុមារ ដែលជាមូលហេតុធ្វើឲ្យគាត់ស្ទាក់ស្ទើរក្នុងការចាក់ចេញ នៅខណៈនោះដែរ លោក Steven ក៏បានបង្ហាញនូវក្តីស្រលាញ់ចំពោះក្មេងៗដែលជាអ្នកគាំទ្ររបស់លោក ហើយក៏បានរ៉ាយរ៉ាប់ប្រាប់ថា លោកក៏ចង់ក្លាយជាឳពុករបស់គេដែរ នៅពេលខាងមុខ ។
នៅពេលដែលគេទំព័ដដែលនេះបានសួរលោកថា ពេលណាទៅទើបលោករៀបការ? លោកបានប្រាប់ថា រង់ចាំមើលជីវិតស្នេហារបស់លោកខាងមុខសិន ប៉ុន្តែរឿងដែលបែកបាក់ជាមួយនឹងមិត្តស្រីរបស់លោកជារឿងមួយកើតឡើងដោយយថាហេតុនោះទេ ហើយម្យ៉ាងវិញទៀតវាជារឿងផលកម្ម ។
ចំពោះការបាក់បែកនេះលោក Steven មិនបានបរិហារច្រើនប្រាប់គេហទំព័រដដែលនោះទេ ។លោកបានបន្តទៀតថា ឆ្នាំថ្មីហើយ យើងគួរតែធ្វើអ្វីដែលថ្មី ហើយលោកសង្ឃឹមថាអ្នករាល់គ្នានឹងសប្បាយរីករាយនៅក្នុងឆ្នាថ្មីនេះ ។ គេហទំព័រ ដដែលបានសួរបន្តទៀតថា នៅពេលបច្ចុប្បន្នលោកមានទំនាក់ទំនងស្នេហាជាមួយនឹងនារីផ្សេងដែរឬទេ? លោកបានឆ្លើយបកមកវិញថា រឿងជីវិតស្នេហាទុកមួយឡែកសិន អ្វីដែលលោកចង់បាននោះគឺគិតពីការងារធំជាងស្នេហា ។សម្រាប់ពេលវេលាចូលឆ្នាំចិននេះគាត់នឹងទៅធ្វើការនៅ រដ្ឋ California និង Los Angeles ។លោកបានបន្តទៀតថាឥឡូវគាត់កំពុងជាប់កុងត្រាជាមួយនឹង ស្ថានីយ៍ទូរទស្សន៍ TVB ហើយគាត់ក៏គ្មានបំណងចង់ផ្លាស់ប្តូរនូវការងារនោះដែរ ប្រសិនបើការពិភាក្សានោះអាចធ្វើទៅរួចយ៉ាងម៉េចយ៉ាងម៉ាលោកនឹងប្រកាសតាមក្រោយ ៕
មតិយោបល់