ព័ត៌មានជាតិ

នគរបាល​ខណ្ឌចំការមន​បង្ហាញមុខ​ក្រុម​ចោរឆក់​​ និង​ប្លន់ម៉ូតូស្គូបពី​ក្នុង​រាជធានី​

នៅ​រសៀល ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១២​ នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌចំការមន​ មាន​រៀបចំ​ធ្វើ​សន្និសីទកាសែត​មួយ​ ដើម្បី​បង្ហាញមុខ​ក្រុម​ចោរ​ ឆក់​ និង​ប្លន់​កក្រើក​ភ្នំពេញ​៩​នាក់​នា​ពេល​កន្លង​មក​ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន​បានជា​បន្ដបន្ទាប់​ ។​

​លោក​ វរសេនីយ៍ឯក​ អ៊ុ​ច​ សុ​ខុន​ អ​ធិ​ការ​នគរបាល​ខណ្ឌចំការមន​ និង​លោក​ វរសេនីយ៍ត្រី​ ហាង​ សា​រ៉េ​ត​ អធិការរង​ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​មាន​ ប្រសាសន៍​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ចោរ​ ឆក់​ និង​ប្លន់​៩​នាក់​ ដែល​ធ្លាប់​ធ្វើ​សកម្ម​ ភាព​ឆក់​ និង​បាញ់​ប្លន់​សម្លាប់​មនុស្ស​យ៉ាង​ សាហាវ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​នា​ពេល​ កន្លង​មក​ ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្ដបន្ទាប់​ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​ ។​

​លោក​ អធិការ​ អ៊ុ​ច​ សុ​ខុន​ បានឱ្យ​ដឹង​ ថា​ ក្រុម​ចោរឆក់​ដែល​ឃាត់ខ្លួន​បាន​នៅ​ ពេល​ថ្មីៗ​នេះ​ រួម​មាន​ ១-​ឈ្មោះ​ អ៊ុ​ក​ ឧត្ដម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​ ២-​ឈ្មោះ​ នូ​ សុខ​ម៉េ​ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ បាន​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ស្ដ្រី​ ជនជាតិ​ទួ​រ​គី​ ត្រូវ​ចាប់ខ្លួន​នៅ​ផ្លូវ​លេខ​៦៣​ កែង​ផ្លូវ​៣២២​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ ។​

​ចំណែក​ ជនសង្ស័យ​៧​នាក់​ទៀត​ ដែល​ ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​មនុស្ស​យ៉ាង​ សាហាវ​នៅ​កណ្ដាល​រាជធានី​នោះ​ គឺ​ត្រូវ​ បាន​កត់​សម្គាល់ថា​ នៅ​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​២​និង​៣០​នាទី​ រំលង​អធ្រាត្រ​ បាន​ប្លន់​នារី​រង​គ្រោះ​ឈ្មោះ​ នៅ​ សុ​គ​ន្ធា​ អាយុ​២៨​ឆ្នាំ​ ជា​បុគ្គលិក​ ក្រុមហ៊ុន​ IOC​ និង​មិត្ដភក្ដិ​ប្រុស​ជិះ​ម៉ូតូ​ ម៉ាក​ស្គូ​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AT-5454​ នៅ​មុខ​ដី​ឡូត៍​គ្មាន​លេខ​ ផ្លូវ​ ព្រះ​មុនី​វង្ស​ សង្កាត់​ទន្លេបាសាក់​ ខណៈ​ ជន​រង​គ្រោះ​ឈប់​ម៉ូតូ​និយាយ​គ្នា​លេង​ ដោយពេល​នោះ​ ជនសង្ស័យ​៣​នាក់​មាន​ ១-​ឈ្មោះ​ តាំង​ ឈុ​ន​ហេង​ ហៅ​ ខ្លា​ ២-​ឈ្មោះ​ នី​ ពិសិដ្ឋ​ និង​៣-​ឈ្មោះ​ ហេង​ អូ​រ៉ា​ស៊ី​ ជិះ​ម៉ូតូ​ស្គូ​ពី​ពណ៌​សលាយ​ ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AL-8141 ទៅ​ភ្ជង់​ជន​រង​គ្រោះ​យក​ម៉ូតូ​ ទៅ​លក់​ឱ្យ​ ឈ្មោះ​ ហៃ​ ចំនួន​១.០០០​ដុល្លារ​ តែ​មិន​ ទាន់​បាន​លុយ​ ។​

នៅ​ថ្ងៃ ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១១​ វេលា​ម៉ោង​៣​និង​៣០​នាទី​ រំលង​អធ្រាត្រ​ ជន​រង​គ្រោះ​ឈ្មោះ​ ស្រូ​យ​ គៀង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជិះ​ម៉ូតូ​ដឹក​ មិត្ដភក្ដិ​ស្រី​២​នាក់​ មក​ដល់​មុខ​ផ្ទះ​លេខ​១​ ផ្លូវ​៩៥​ សង្កាត់​បឹង​កេងកង​២​ ជនសង្ស័យ​ ៣​នាក់​ ដែល​មាន​ ១-​ឈ្មោះ​ អា​ប្រុស​ (​កំពុង​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​)​ ២-​ឈ្មោះ​ នី​ ពិសិដ្ឋ​ ៣-​ឈ្មោះ​ អាស៊ី​ ជិះ​ម៉ូតូ​ស្គូ​ពី​ ពណ៌​សលាយ​ក្រហម​ ភ្ជង់​ជន​រង​គ្រោះ​ ខាងលើ​ យក​ម៉ូតូ​ទៅ​លក់​បាន​១.០០០​ ដុល្លារ​ នៅ​ម្ដុំ​វត្ដ​និរោធ​ ។​

​លោក​ អ៊ុ​ច​ សុ​ខុន​ បានឱ្យ​ដឹង​ទៀត​ថា​ ដោយឡែក​សកម្មភាព​ប្រព្រឹត្ដ​នៅ​ខណ្ឌ​ ទួល​គោក​វិញ​ មាន​ច្រើន​ករណី​ដែរ​ ដូច​ ជា​នៅ​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៣​និង​១៥​នាទី​រំលង​អធ្រាត្រ​ នៅ​ មុខ​ផ្ទះ​លេខ​១៦​ ផ្លូវ​២៩១​ កែង​៦១៤​ សង្កាត់​បឹង​កក់​២​ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ សួន​ ឡង​ឌី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខ​ របរ​ ជា​អ្នក​ចាក់​ឌី​ស​នៅ​ខារ៉ាអូខេ​ឡង​ប៊ិ​ច​ បា្ល​ហ្សា​ ត្រូវ​ជនសង្ស័យ​៣​នាក់​បាញ់​សម្លាប់​ ប្លន់​យក​ម៉ូតូ​តែ​មិន​បាន​សម្រេច​ ។​ ជន​ សង្ស័យ​ទាំង​៣​នាក់​ដែល​ធ្វើ​សកម្មភាព​ បាញ់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​មិន​បាន​ សម្រេច​នេះ​មាន​ ១-​ឈ្មោះ​ ហេង​ អូ​រ៉ា​ស៊ី​ ហៅ​ ហ្ស៊ី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជា​អ្នក​ បាញ់​ជន​រង​គ្រោះ​ ២-​ឈ្មោះ​ នី​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ អង្គុយ​កណ្ដាល​ ៣-​ឈ្មោះ​ អា​ស្មី​ អាយុ​២១​ឆ្នាំ​ ជា​អ្នក​បើក​ ម៉ូតូ​កំពុង​គេចខ្លួន​ ។​

​ដោយឡែក ​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​ ២០១១​ នៅ​មុខ​ផ្ទះ​លេខ​៦៧​ ផ្លូវ​២០៦​ ក្រុម​ទី​៥៤​ ភូមិ​៩​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ តាំង​ ស៊ី​ផេង​ អាយុ​២៩​ឆ្នាំ​ ត្រូវ​ជនសង្ស័យ​ ៣​នាក់​ខាងលើ​ ភ្ជង់​ប្លន់​ដោយ​កាំភ្លើងខ្លី​ ម៉ាក​កា​៥៤​ យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AY-9377​ ពី​ជន​រង​គ្រោះ​បាន​សម្រេច​ ។​

​ក្នុង​ នោះ​ដែរ​ សមត្ថកិច្ច​បាន​រឹបអូស​ យក​ម៉ូតូ​ស្គូ​ពី​៥​គ្រឿង​ និង​អាយ​ខុន​១​គ្រឿង​ ពី​ជនសង្ស័យ​ កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ ដើម​មាន​១៨​គ្រាប់​ និង​ដាវ​សា​មូ​រ៉ៃ​ ១​ដើម​ផង​ដែរ​៕​

មតិយោបល់