ព័ត៌មានជាតិ

ផឹកស៊ីជុំគ្នាសោះក៏ផ្ទុះកំហឹងឈានទៅប្រើអំពើហិ-ង្សាបណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង០៣ និង៣០នាទី នៅចំណុច ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់​ដំ​បង ខេត្តបាត់ដំបង មានករណីហិ-ង្សាដោយចេតនា មួយបានកើត ឡើងបង្កដោយជនសង័្សយឈ្មោះ យឹង អ៊ុង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិព្រែក​ព្រះស្តេច ក្រុងនិងខេត្ត បាត់ដំបង បានធ្វើសកម្មភាព​បង្ករបួសស្នាមទៅលើជនរងគ្រោះឈ្មោះ ពៅ វាស​នា ភេទប្រុសអាយុ ៣៥ឆ្នាំ របស់នៅភូមិកម្មករ សង្កាត់​ ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសនៅក្រោមភ្នែកខាងឆ្វេង ដេរចំនួន០២ថ្នេរ បែកថ្ងាសដេរ ចំនួន០៧ថ្នេរ បែកក្បាលពីក្រោយដេរ ចំនួ​ន​០៨ថ្នេរនិងបែកក្បាលចំហៀងខាងឆ្វេងដេរ ចំនួន​០២ថ្នេរត្រូវនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។

ពេលកើតហេតុរួចជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងនិងដោយអនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បងនិង លោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី​យ៍​ឯ​ក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង័្សយខាងលើ បាននាំមក ធ្វើ ការសាកសួរនៅអ​ធិការដ្ឋាននគរបាលក្រុង ដែលតាមការបញ្ជាក់របស់ជនសង័្សយបានឱ្យដឹងថា ពួកគេគឺជា មនុស្សស្គាល់គ្នា ហើយក្នុងពេលធ្វើដំណើររួមគ្នាដោយម៉ូតូចេញពីទីកន្លែងផឹកស៊ីមួយ ដល់ចំណុចខាងលើ ក៏ កើតទំនាស់ពាក្យសំដីជាមួយគ្នារហូតឈានទៅដល់ប្រើអំពើហិ-ង្សានេះឡើង។

ពេលនេះជនសង័្សយត្រូវបានឃាត់ខ្លួននៅអធិ​ការ​ដ្ឋាននគរបាលក្រុង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុត្តតាមផ្លូវច្បាប់៕

មតិយោបល់