ព័ត៌មានជាតិ

នៅចិន Twitter បិទមែន?

LAS VEGAS:​ ស្ថាបនិករបស់ Twitter​ លោក Jack Dosey​ បាន​ធ្វើ​ដំណើរទស្សនៈកិច្ចនៅ​ប្រទេសចិន កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ហើយលោកក៏បានពន្យល់ពីមូល ហេតុ នៃ ការបិទសេវាកម្មដ៏មាន​ប្រជា​ប្រិយ ក៏ដូចជាធ្វើការផ្លាស់ប្តូរក្នុង Twitter របស់លោក Ai weiwei​ ដែល​ជាអ្នកនិពន្ឋ អ្នកថតរូប​ និង​មានមុខតំណែងផ្សេងៗ​ទៀត​នៅ​ក្នុងប្រទេស​ចិន​ ។

នៅលើ​ Twitter របស់​លោក​ Ai weiwei ដោយសសេរថា “Hello Shangha​i​ បណ្តាញ​អន​​ឡាញ​ ​​Twitter បានបិទនូវការប្រើប្រាស់នៅក្នុប្រទេសចិនហើយ ដូច្នេះ​អ្នកមិនអាច​ប្រើ​ប្រាស់ និងអាន”នេះ​គឺ​ជាសំដី​របស់​ស្ថាបនិករបស់ Twitter ដែល​ Tweet នៅ​លើ​គណនី​ផ្ទាល់ខ្លួន ។ខណៈបន្ទាប់ លោក Ai ក៏បាន​ឆ្លើយ​តបវិញថា “ស្វាគមន៏ទឹកដី​ដែល​គ្មាន Twitter”​ ​។បាទ កុំខកចិត្តនិងស្តីបន្ទោស​ធ្វើអ្វី នេះ​គឺ​ជាសំដី​របស់ Dosey​ ដែល​ជាស្ថានិករ​បស់ Twitter​ ។

លោក Ai​ បាន​និយាយថា យើងរាល់គ្នា​នៅ​ទីនេះ​ពិត​ជានឹកអ្នកណាស់ សូមឲ្យ​ការសម្រាក​របស់​អ្នក​ពោរ​ពេញ​ទៅ​ដោយ​ភាពសប្បាយ​រីករាយ ជាមួយនឹង​ទីក្រុង​ដែល​គ្មាន​វប្បធម៌ ប៉ុន្តែ​​សម្បូរទៅ​ដោយលុយ ។សូមឲ្យ Twitter​ ដំណើតការឆាប់ៗនៅ​ក្នុងប្រទេសចិនមុន​ប្រទេស​​កូរ៉េ​ខាង​ជើង នេះ​ជា​សំដី​របស់ Ai ដែល​បាន​បញ្ចប់នៅក្នុង Tweet របស់លោក Dosey​។

សូមបញ្ជាក់ផងដែរថា លោក Ai ក៏​ជាសកម្មនិយមមួយ ដែលបង្កភាពរុំារ៉ៃដល់​អាជ្ងាធរ​ចិន ហើយ​ក៏​ត្រូវ​បានអាជ្ងាធរចិនធ្វើការឃុំឃាំងលោក រយៈ​ពេល​ ៨១ ថ្ងៃ កាល​ពីឆ្នាំ កន្លងទៅ ។ដោយ​មាន​មនុស្សជាច្រើនដែល​ជាសកម្មនិយមដូច្នេះត្រូវ​បាន​គេ​បិទ​ការប្រើ​ប្រាស់​នៅ​លើបណ្តាញ​អនឡាញ​ ។

ប្រទេសចិន​គឺ​ជាប្រទេសមួយ​ដែល​ប្រើប្រាស់​បណ្តាញអនឡាញ ដូចជា​​Twitter និង​​Facebook ហើយក៏ត្រូវ​បាន​គេបិទនូវសេវាកម្មមួយចំនួន ដែល​ស្មើ​នឹង ពាក់កណ្តាល កោដ៏នៃចំនួន​អ្នកប្រើប្រាស់​បណ្តាញ​អន​ឡាញនេះ ៕

មតិយោបល់