ព័ត៌មានជាតិ

មូលហេតុចម្បង ៥ យ៉ាងដែលបណ្ដាលយឲ្យជើងមានក្លិនស្អុយ

សម្រាប់អ្នកដែលមានបញ្ហាក្លិនជើង គឺជារឿងដ៏អាម៉ាស់ណាស់ ពីព្រោះអ្នកដទៃនឹងធ្វើការវិនិច្ឆ័យអ្នកថាជាមនុស្សកខ្វក់មិនមានអនាម័យ ទាំងដែលពួកគេមិនបានដឹងច្បាស់ថា ក្លិនជើងស្អុយ ក៏អាចបណ្ដាលយមកពីបញ្ហាសុខភាពជាច្រើនផងដែរ។ ប៉ុន្តែកុំមានការព្រួយបារម្ភ ពីព្រោះមានវិធីជាច្រើនក្នុងការដោះស្រាយ និងព្យាបាលបានដោយងាយស្រួល។ គន្លឹះសំខាន់គឺត្រូវស្វែងយល់ថា តើអ្វីទៅដែលបណ្ដាលឲ្យមានក្លិន ហើយបន្ទាប់មកអ្នកអាចជ្រើសរើសវិធីព្យាបាលដោយខ្លួនឯងបាន ដោយមិនបាច់ត្រូវការជំនួយពីគ្រូពេទ្យជំនាញឡើយ។

មូលហេតុចម្បង ៥ យ៉ាងដែលបណ្ដាលយឲ្យជើងមានក្លិនស្អុយ៖

១. ភាពតានតឹងរបស់អ្នកអាចបណ្ដាលឲ្យជើងមានក្លិនស្អយ
២. ការបែកញើស និងកង្វះអនាម័យ
៣. ការពាក់ស្បែកជើងកខ្វក់ក៏អាចបណ្ដាលឲ្យជើងមានក្លិនស្អុយ
៤. ការផ្លាស់ប្ដូរអ័រម៉ូនរបស់អ្នក
៥. ជើងមានក្លិនស្អុយអាចបណ្ដាលមកពីផ្សិតក្រចកជើង

មតិយោបល់