កំពតៈ នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៧និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី រវាងរថយន្តនិងអ្នកថ្មើរជើងឆ្លងកាត់ថ្នល់ លើកំណាត់ផ្លូវជាតិលេខ៤១ ចំណុចគីឡូម៉ែត្រលេខ៨១ ស្ថិតនៅទួល ឃុំល្បើក ស្រុកឈូក ។
១-ជនរងគ្រោះឈ្មោះ សំ ខុំ ភេទប្រុស អាយុ៤៥ឆ្នាំ (មានស្មារតីមិនប្រក្រតី) ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅរស់នៅភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ។
-ចំពោះអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់ ។
-សាកសពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានជាតិ
មតិយោបល់