វេលាម៉ោង ៤ និង ០០ នាទី ថ្ងៃទី ១៤ ខែ មករា ម្សិលមិញនេះ មានការប្រកួតមិត្តភាពសាកថ្វីជើងរវាងកីឡាករ U21 កម្ពុជា ប្រកួតជាមួយនឹងកីឡាករឈុតធំរបស់ ម៉ាឡេស៊ី ដែលការប្រកួតនេះធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានមនុស្សជាច្រើនកុះករចូលរួមទស្សនា ។
ការប្រកួតមិត្តភាពដើម្បីដក់ស្រង់បច្ចេកទេស ក៏ដូចជាស្រង់នូវថ្វីជើងដើម្បីការប្រកួតពាន់រង្វាន់នៅឯបទេសខាងមុខ មើលទៅមានលក្ខណៈស្វិតស្វាញ ដោយក្រុមទាំង ២ មានបច្ចេកទេស តិចនិកក្នុងការលេងមានលក្ខណៈប្លែក គ្នា ធ្វើឲ្យការប្រកួតនេះស្វិតស្វាញក្នុងការរកគ្រាប់បាល់ ។
នៅនាទី ៤២ កម្ពុជាមានឱកាសនាំមុខទៅហើយ តែឱកាលនោះត្រូវបាត់បង់ដោយសារតែកីឡាករ ទុំ សារ៉ាយ ចង់អូសបាល់បញ្ចូលទី តែការប៉ុនប៉ងនេះត្រូវបានអ្នកចាំទី របស់ម៉ាឡេធ្វើការអន្តរាគមន៍ ដែលជាដើមចមធ្វើឲ្យទស្សនិកជនដែលចូលរួមអបអរមានការខឹងសម្បារនឹងការរកគ្រាប់បាលរបស់កីឡាករ ទុំ សារ៉ាយ ។ក្នុងនាទីដដែល មិនបានប៉ុន្មានវិនាទីផង ម៉ាឡេក៏បំប៉ោងសំណាញ់ កម្ពុជា ដោយកីឡាករ ពាក់ស្លាក់លេខ ១៩ MOHD IZUAN B SOLAHUDDIN ដែលជាលទ្ឋផលជ័យជម្នះបណ្តោះអាសន្ន ១ ទល់ ០។
ទោះបីជាការវាយបករបស់កម្ពុជា ទៅលើម៉ាឡេដើម្បីរកគ្រាប់បាល់សង់វិញនៅតង់ទី ២ ជាមួយនឹងឱកាស ទុំ សារ៉ាយ ជាច្រើនលើកច្រើនសារ តែគ្រាប់បាល់បានត្រឹមតែក្បែរៗអ្នកចាំទីតែប៉ុណ្ណោះ ចប់តង់ទី ២ ម៉ាឡេ ឈ្នះ កម្ពុជា ១ ទល់នឹង ០ ៕
មតិយោបល់