រហូតមកដល់ម៉ោង៥ល្ងាចថ្ងៃទី១៥ មករា មិនមានព័ត៌មានណាមួយត្រូវបានប្រកាសឱ្យដឹងពីបំណែកយានអវកាស រុស្ស៊ីធ្លាក់មកលើទឹកដីកម្ពុជានោះទេ ។ ទោះបីជាបែបណា បើយោងតាមការប្រកាសរបស់ក្រសួងមហាផ្ទៃដែលតាមព័ត៌មានផ្តល់ ដោយស្ថានទូតសហព័ន្ធរុស្ស៊ីថា បំណែកយានអវកាសនោះនឹងធ្លាក់ចុះមកកាន់ផែនដីនៅចន្លោះពេល ពីថ្ងៃទី១៤ មករា ដល់ម៉ោង៧យប់ថ្ងៃទី១៦ មករា នេះ។ ដូច្នេះគឺនៅរយៈពេល១ថ្ងៃទៀត ដែលបំណែកនៃយានអវកាសត្រូវធ្លាក់ចុះ ។
ការប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៤ មករា បានឱ្យដឹងថា បំណែកយានអវកាសដែលធ្លាក់មក គឺស្ថិតនៅក្នុងរង្វង់តំបន់មួយនៃដែនដី ដែលក្នុងនោះមានប្រទេសកម្ពុជាផង
ដែរ ។ លទ្ធភាពនៃបំណែកយានអវកាសដែលធ្លាក់មកលើទឹកដីកម្ពុជានោះ គឺតិចតួចទេ ។ ការជូនព័ត៌មានខាងលើនេះ គឺដើម្បីឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា និងចៀសវាងការភ្ញាក់ផ្អើល ។ ជាការកត់សម្គាល់សម្រាប់ប្រទេសកម្ពុជា កម្រមានបាតុភាពពីវត្ថុដែលធ្លាក់ពីលើមេឃមកណាស់ តែកាលពីពេលថ្មីៗនេះក៏មាននូវបំណែកចម្លែកជាច្រើនផ្ទាំងបានធ្លាក់មក បន្ទាប់ពីមានសំឡេងផ្ទុះនៅលើមេឃ ហើយភូមិសាស្ត្រដែលជួបហេតុការណ៍វត្ថុចម្លែកធ្លាក់ពីលើមេឃនោះ គឺខេត្តព្រះវិហារដែលករណីទី១ ត្រូវបានប្រកាសថា ជាបំណែកយន្តហោះស៊ើបការណ៍គ្មានមនុស្សបើក ។ ចំណែកការធ្លាក់លើកទី២ មិនមានការប្រកាសជាផ្លូវការឱ្យដឹងទេ តែនៅប្រទេសថៃ ដែលបំណែកបានធ្លាក់ដែរនោះ បានប្រកាសថា ជាផ្កាយរណប ។
ទាក់ទិននឹងការប្រកាសថ្មីបំផុតនេះ ពីការធ្លាក់យានអវកាសរបស់រុស្ស៊ីមកលើទឹកដីកម្ពុជា នៅចន្លោះថ្ងៃទី១៤-១៥ និង១៦ មករា ក៏វាស្របគ្នាដែលកាលពីប្រមាណ១ខែមុន រុស្ស៊ីបានបាញ់បង្ហោះយានអវកាសមួយ ដើម្បីបញ្ជូនគ្រឿងសម្ភារផ្គត់ផ្គង់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ តែការបាញ់ត្រូវបរាជ័យដោយយានអវកាសនោះបានផ្ទុះពេលហោះផុតពីទំនាញ ផែនដី ។
យានអវកាសរុស្ស៊ីដែលទទួលបរាជ័យក្នុងបេសកកម្ម ដែលបានជាប់នៅក្នុងតារាវិថីបន្ទាប់ពីរ៉ុក្កែតជំនួយបរាជ័យ ក្នុងការផ្តាច់ចេញនោះ ត្រូវបានគេរំពឺងថា នឹងធ្លាក់ត្រឡប់មកកាន់ភពផែនដីវិញនៅថ្ងៃអាទិត្យ លើសមុទ្រឥណ្ឌា ក្បែរតំបន់មាដាហ្គាស្ការ ។
យានចម្លងPhobos-Grunt ដែលជាយាន បំពេញបេសកកម្មនៅទីអវកាសរបស់រុស្ស៊ីដ៏អស្ចារ្យ ក្នុងរយៈពេលមួយទសវត្សនោះ ត្រូវបំពេញបេសកកម្ម ប្រមូលយកដីពីអាចម៍ផ្កាយMartian Moon Phobosត្រឡប់មកកាន់ផែនដីវិញដើម្បីអាចឲ្យអ្នកវិទ្យាសាស្ត្រសិក្សា ស្រាវជ្រាវពីហ្សេនេទីកនៃប្រព័ន្ធព្រះអាទិត្យ ។ យាននេះត្រូវបានគេបាញ់បង្ហោះកាលពីថ្ងៃទី៨ វិច្ឆិកា ។
ក្តីបារម្ភដ៏ខ្លាំងនៃការធ្លាក់ចុះនោះដោយសារ ក្នុងទម្ងន់របស់យានអវកាស១៤តោននោះ មានសាំងរ៉ុក្កែតអុកស៊ីទម្ងន់១១តោន។ តែកន្លែងបញ្ជាការនៅតែមានជំនឿថា បំណែកយានអវ កាសទាំងអស់នឹងបែកបាក់ពេលចូលក្នុងដែនលំហអាកាសផែនដី។ សាំងដែលមាននៅក្នុងធុងសាំងនឹងត្រូវទទេស្អាតដោយសារសីតុណ្ហភាព កំដៅធ្លាក់ចុះ ។ សម្រាប់យានអវកាសពេលចូលដែនអវកាសផែនដី វានឹងឆេះ ហេតុនេះក៏គ្មានជាក្តីបារម្ភអ្វីនោះដែរ។
តែមានអ្នកជំនាញខ្លះជឿថា ប្រេងអាចកកទៅហើយ ហើយពេលចូលដែនដីវានឹងរាវឆេះវិញ ហើយអាចគំរាមកំហែងយ៉ាងខ្លាំងប្រសិនបើវាខ្ចាយចេញទៅលើតំបន់មានប្រជាជនរស់ នៅ ។
យោងតាមការផ្លាស់ប្តូរនៃបរិយាកាស ខាងលើនៃផែនដី ដែលទទួលរងឥទ្ធិពលខ្លាំងពីព្រះអាទិត្យនោះម៉ោងជាក់លាក់ និងកន្លែងពិតប្រាកដនៃការត្រឡប់ចូលផែនដីរបស់យានអវកាសមានការ លំបាកក្នុងការព្យាករណ៍។
ការព្យាករណ៍លើកមុនថា នៅថ្ងៃសុក្រ នឹងធ្លាក់មកលើមហាសមុទ្រអាត្លង់ទិក ខាងកើតនៃប្រទេសអាហ្សង់ទីន នៅម៉ោងប្រហែល៣និង២២នាទី ។ តែនៅថ្ងៃទី១៥ មករា ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់នៅថ្ងៃអាទិត្យ លើសមុទ្រឥណ្ឌា ក្បែរតំបន់ម៉ាដាហ្កាស្ការ ។
នេះជាយានអវកាសធំទី៣ ក្នុងពិភពលោកដែលបានធ្លាក់ចុះគិតចាប់ពីខែកញ្ញា គម្រោងការក្នុងការសាងសង់យានចម្លងPhobos-Grunt មានតម្លៃ១៧០លានដុល្លារ ដែលនេះជាគម្រោងថ្លៃបំផុត និងមានមហិច្ឆតាធំបំផុតគិតចាប់ពីសម័យសហភាពសូវៀតដួលរលំមក ។
ការភ័យខ្លាចដ៏ធំពីបណ្តាប្រទេសនានាចំពោះ យានអវកាសនោះព្រោះមានផ្ទុកសារធាតុផ្លុយ តូនីញ៉ូមទំងន់២០០ក្រាមដែលជាសារធាតុមួយនៃសារធាតុវិទ្យុសកម្ម ៕
មតិយោបល់