លោកអ្នកប្រហែលជាធ្លាប់បានស្គាល់ និងទាន់ភ្លេចទេនូវលោក Jerry Yang ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Yahoo។ កាលពីដើមសប្តាហ៍នេះលោកបានលាឈប់ពីតំណែងហើយសម្រាប់មូលហេតុដែលធ្វើឲ្យលោកលាលែងនោះគឺមានបញ្ជាក់ច្បាស់ឡើយ។ នៅក្នុងសេចក្តីថ្លែងការ លោក Jerry Yang បានថ្លែងថា គាត់ទទួលបានបទពិសោធយ៉ាងច្រើន ចាប់តាំងពីធ្វើការ រហូតមកដល់ពេលនេះជាមួយ Yahoo។ ពេលនេះជាពេលវេលាមួយដែលត្រូវឲ្យគាត់សម្រចចិត្ត ស្វែងរកនូវអ្វីផ្សេងក្រៅពី Yahoo។ ព្រមជាមួយគ្នានេះ លោកក៏សម្តែងនូវអារម្មណ៍រីករាយ និងកោតសរសើរទៅលើសមត្ថភាពដឹកនាំរបស់លោក Scott Thompson ដែលជានាយកប្រតិបត្តិថ្មីរបស់ Yahoo។
គួររំលឹកផងដែរថា លោក Scott Thompson បានឈប់ពី Pay Pal មកកាន់តំណែងជានាយកប្រតិបត្តិថ្មីរបស់ Yahoo កាលពីសប្តាហ៍មុន។ ចំណែកលោក Jerry Yang ក្លាយជាស្ថាបនិក Yahoo ក្នុងឆ្នាំ 1995 បន្ទាប់មកលោកក្លាយជានាយកប្រតិបត្តិនៅអំឡុងឆ្នាំ 2007-2009 ហើយពេលនោះតំណែងរបស់លោកត្រូវបានជំនួសដោយ Carol Bartz។
ងាយមកចាប់អារម្មណ៍ពីការលាលែងតំណែងរបស់ Jerry Yang វិញ តើអាចបណ្តាញមកពីវត្តមានរបស់លោក Scott Thompson ចូលក្នុង Yahoo ដែរឬទេ? អាចនិយាយបានដែរ ប៉ុន្តែលោក Jerry Yang បាននិយាយសរសើរ និងស្ងប់ស្ងែងពីការដឹងនាំរបស់លោក Scott Thompson…៕
មតិយោបល់