ព័ត៌មានជាតិ

ក្រុម ISIS នឹង​វាយប្រហារ ភេរវកម្ម​នៅ​អូស្ត្រាលី ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃនេះ​

​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រដ្ឋាភិបាល អូស្ត្រាលី​បាន​និយាយថា ក្រុម​បង្ក​ភេរវកម្ម ដែល​រដ្ឋាភិបាល​ចេញ ប្រតិបត្តិការ​បោសសំអាត ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កញ្ញា ដោយ​មាន​ការចូលរួម ពី​ប៉ូលិស​ចំនួន ៨០០​នាក់​នោះ ក្រុម​ទាំងនោះ នឹង​អនុវត្តន៍​ការវាយប្រហារ ភេរវកម្ម​នៅក្នុង​ប្រទេស អូស្ត្រាលី ក្នុង​រយៈពេល ប៉ុន្មាន ថ្ងៃនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើកឡើង របស់លោក ច​ច ប្រេន​ឌី​ស អគ្គព្រះរាជអាជ្ញា​ថា ភ្នាក់ងារ​ចារកម្ម ជឿជាក់ថា មាន​ការវាយប្រហារ ដែល​ច្បាស់ លាស់ និង​ត្រឹមត្រូវ ដែល​នឹង​ត្រូវបាន​ការពារ ដោយ​កងកម្លាំង​ប៉ូលិស និង​សន្តិសុខ ដែល​ពោរពេញ ទៅដោយ វិជ្ជាជីវៈ​។ ទន្ទឹម​នឹង​គ្នា​នោះដែរ លោក តូ​នី អាប់​ប៊ុត នាយករដ្ឋមន្ត្រី​អូស្ត្រាលី ក៏​បាន​ថ្លែង​ប្រាប់ អ្នកសារព័ត៌មាន នៅ​ថ្ងៃ​សុក្រ នេះ ដោយ​លោក​បាន​កោតសរសើរ ដល់​កងកម្លាំង​សន្តិសុខ សម្រាប់​ការកំណត់ និង​ដោះស្រាយ​បញ្ហា ដើម្បី ជម្ជៀស ពី​គ្រោះមហន្តរាយ​។​

ជាមួយគ្នា​នោះ​ដែរ លោក​បាន​ប្រាប់​ទៅ​ពលរដ្ឋ​អូស្ត្រាលី ដោយ​សម្តែង​ការ​ជឿជាក់ថា បុគ្គល​ឈ្មោះ ម៉ូ​ហា​ម៉េដ បា​យ៉ា​លឡេ ដែល​ជា​មន្ត្រីជាន់ខ្ពស់ នៃ​ឧទ្ទាម​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស ស៊ី​រី បាន​ចេញ​បញ្ជា​យ៉ាង​មុតមាំ ទៅ​កូន ក្រុម​របស់​ខ្លួន​នៅក្នុង​ប្រទេស អូស្ត្រាលី ឲ្យ​អនុវត្ត​ផែនកា​រណ៍ នៃ​ការបង្ហាញ​ចំពោះ​អំពើ​ឃាតកម្ម ៕​
ISIS

មតិយោបល់