ស៊ាងហៃ៖ ក្រុមហ៊ុនផលិតរថន្ត Toyota Motor នៅក្នុងប្រទេសចិន បានប្រកាសប្រមូលរថយន្តប្រមាណជា ៩៣.៧០០គ្រឿង ដោយសារតែបញ្ហាលេចធ្លាយប្រេងហ្វ្រាំង។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
ក្រុមហ៊ុនបានបញ្ជាក់ថា រថយន្តដែលត្រូវប្រមូលនោះ ត្រូវបានផលិតឡើងនៅចន្លោះខែធ្នូឆ្នាំ ២០០៩ ដល់ខែពាក់កណ្ដាលឆ្នាំ ២០១២។
ពាក់ព័ន្ធនឹងបង្ហាញនេះ ខាងក្រុមហ៊ុន Toyota មិនបានបញ្ជាក់បន្ថែមនោះទេ ប៉ុន្តែក្រុមអ្នកឃ្លាំមើលបានលើកឡើងថា ពិតជាមានបញ្ហានោះកើតឡើងមែន៕ បរិច្ចាគ ២៥លានដុល្លារសម្រាប់ប្រឆាំងជំងឺ Ebola ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ព្រមទាំងភរិយាបានបរិច្ចាគទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរបស់អាមេរិក ដើម្បីប្រឆាំងនឹងជំងឺ Ebola ដែលទឹកប្រាក់នេះនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេសចំនួន ៣នៅភាគខាងលិច Guinea, Liberia និង Sierra Leone។
“យើងចង់គ្រប់គ្រង់ និងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ Ebola ខណៈដែលវាកំពុងតែរីករាលដាល”។ នេះជាសំដីរបស់លោក Mark Zuckerberg បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះ៕
មតិយោបល់