ក្រុងប៉ោយប៉ែត៖ឃាតករសម្លាប់មនុស្សម្នាក់ នៅខាងខេត្តបាត់ដំបងកាលពីឆ្នាំ២០០៦ ទើបចាប់ខ្លួនបាននៅក្រុងប៉ោយប៉ែត ក្នុងឆ្នាំ២០១៤នេះ ខណះដែលជនបង្កខាងលើព្យាយាមរត់ចេញពីស្រុកខ្មែរចូលទៅប្រទេសថៃសំណាងអាក្រក់បំផុត ត្រូវបានប៉ូលិសខេត្តបាត់ដំបង សហការជាមួយប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួនបានតែម្តង ហើយក៏បញ្ជូនទៅកន្លែងដើមវិញភ្លាមៗនោះ។គួបញ្ជាក់ដែលថា ក្នុងហេតុកាចាប់ឃាតករខាងលើនោះ គឺកើតមាននៅក្នុងម៉ោង៥ ៥០នាទីល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចភូមិសង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យស្របពេលដែលជនសង្ស័យខាងលើកំពុងតែអង្គុយស៊ីបុកល្ហុងជាមួយមិត្តភ័ក្តដោយមិនដឹងខ្លួនហើយក៏ត្រូវប៉ូលិសចូលទៅអូសកតែម្តងទៅ ។
តាមការអោយដឹងពីលោកអុំ សុផល អធិការដ្ឋានក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះចក់ កំសត់ ហៅអុលវាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នុងផ្ទះលេខ៣៣១ ផ្លូវទន្លេសាប ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌ័ឬស្សីកែវ រាជធានីភ្នំពេញ ហើយបានបង្កហេតុធ្វើអំពើឃាតកម្មគ្រោងទុកជាមុនទៅលើបុរសម្នាក់ជាមិត្តភក្ត័បណ្តាលអោយស្លាប់ កាលពីឆ្នាំ២០០៦ ស្ថិតនៅក្នុងភូមិរាមគុណ ឃុំគោ ស្រុកមោងឬស្សី ខេត្តបាត់ដំបង លោកអុំសុផលបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុរួចជនសង្ស័យបានរត់គេចខ្លួន ពីកន្លែងមួយទៅកន្លែងមួយអស់រយះពេល៩ឆ្នាំកន្លងទៅ ទើបចាប់ខ្លួនបានតែម្តង ដោយមានដីកាបង្គាប់អោយ
ចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង ក្រោយមកទើបសមត្ថកិច្ចខេត្តបាត់ដំបង ទទួលបានដំណឹងពីមុខសញ្ញាខាងលើថា និងគ្រោងធ្វើដំណើរចេញពីស្រុកខ្មែរឆ្ពោះទៅប្រទេសថៃ ក្នុងរូបភាពធ្វើជាពលករចំណាក់ស្រុក លោក អុំ សុផល ក៏បានបន្ថែមទៀតថា ប៉ូលិសខេត្តបាត់ដំបងបានរួមសហការជាមួយប៉ូលិស ខេត្តបន្ទាយមានជ័យ ហើយក៏បានឈានទៅដល់ការចាប់ខ្លួនឃាតករដៃដល់ដូចមានឈ្មោះខាងលើនោះតែម្តង បន្ទាប់មកសមត្ថកិច្ចទាំងពីអង្គភាពបានឯកភាពគ្នាចងក្រងសុំណុំរឿងប្រគល់ជនដៃដល់ទៅប៉ូលិសខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់នាពេលខាងមុខនេះ៕
មតិយោបល់