ភ្នំពេញៈ ទីតាំងផលិតទឹកសម្រាប់ថែសុខភាពមួយកន្លែង យីហោ ខ្មែរអេកូតិចណូឡូជី ស្ថិតនៅតាមផ្លូវលំលេខ៤២ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញ វិទ្យាស្ថានស្តង់ដាកម្ពុជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សមត្ថកិច្ចចម្រុះ ចុះធ្វើការត្រួតពិនិត្យ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ។
ក្នុងប្រតិបត្តិការខាងលើ ចូលរួមពីលោកវេជ្ជបណ្ឌិត ហេង ប៊ុនអ៊ី ជំនាញឯកទេសសុខភាព សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ ហើយក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានដកហូតសម្ភារៈ ឬ ផ្លូវច្បាប់ណាមួយឡើយ គ្រាន់តែធ្វើការអប់រំដល់ម្ចាស់ទីតាំង ធ្វើយ៉ាងរក្សានូវអនាម័យល្អ ផលិតឲ្យត្រឹមត្រូវតាមស្តង់ដា មានច្បាប់ត្រឹមត្រូវ ។
បើតាមម្ចាស់ទីតាំងបានឲ្យដឹងថា កន្លែងនេះគ្រាន់តែ ជាកន្លែងពិសោធន៍តេស្តទឹកទេ រីឯការផលិត នៅឯក្នុងខណ្ឌទួលគោក ទើបមន្ត្រីជំនាញ បានយកទឹក ផ្នែកខ្លះនៅទីតាំង សង្កាត់ចោមចៅ២ ដើម្បីទៅតេស្តពិសោធន៍ និង កម្លាំងជំនាញ បន្តទៅទីតាំងផលិតធំ នៅក្នុងខណ្ឌទួលគោកជាបន្តទៀត ៕
មតិយោបល់