ព័ត៌មានជាតិ

សត្វព្រាបភ្ជាប់ នឹង សន្តិភាព

សត្វ​ព្រាប​គឺ​ជាសត្វបក្សាបក្សី​ប្រភេទ​ស្លាប ។​ព្រាប ត្រូវ​បាន​គេ​ចិញ្ចឹម​ឡើង​ដោយ​ភ្ជាប់​មក​ជាមួយនឹងជំ​នឿថា ការចិញ្ចឹម​ព្រាប​គឺ​អាច​ផ្តល់​នូវ​ភាពសុខក្សេម​ក្សាន្ត​ដល់​ក្រុម​គ្រួសារ នឹ​ង​​អាច​ឲ្យឋានៈ​បុណ្យ​ស័ក្ត​ឡើង​ទៅ​តាម​នោះ​ដែរ ។

ជំនឿ​របស់​ប្រ​ជាជន​ខ្មែរ​ជឿថា ព្រាប​អាច​នឹង​ជួយដោះ​នូវ​ទុក្ខ​កង្វល់ផ្សេងៗ​ដូចជា ការយល់​សប្តិ​យល់​សូង​ឃើញថាមិនល្អ អាច​នឹង​មក​រំដោះ​នូវ​ភាពអពមង្គល​នោះ​តាមរយៈ​សត្វ​ព្រាប​ដោយ​បោះ​ព្រាច​ជា​អង្ករ និង​គ្រាប់​ធញ្ញជាតិ​ជាដើម នោះ​ទុក្ខ​កង្វល់ ឬ​អំពើដែល​បៀត​បៀន​នោះ​ចាកឆ្ងាយ​ពី​ខ្លួន​ជាក់​ជាមិន​ខានឡើយ ឬ​ម្យ៉ាង​វិញ​ទៀត​គេ​អាច​មាន​វិធីមួយទៀត​ដោយ ទិញ​សត្វ​ព្រាប​នោះ​មក​លែង​ ហើយ​បន់​​ស្រន់​ឲ្យ​អំពើ​អាក្រក់នោះ​ទៅ​តាម​សត្វ​ព្រាប ។

សម្រាប់សត្វ​ព្រាបនេះដែរ ត្រូវ​បាន​បណ្តាល​ប្រទេសលើ​ពិ​ភព​លោក​យក​មក​ធ្វើ​ជា​និម្មិត​សញ្ញា​សម្រាប់​​តំណាង​នូវ​សន្តិ​ភាព​សម្រាប់​ប្រទេស និង ប្រទេស លោក​អ្នក​ពិត​ជា​ជ្រាប​ច្បាស់មិន​ខានអំពី​និម្មិត​សញ្ញា​ទៅ​លើ​សត្វ​ព្រាប​នេះ ។

ចុះ​សម្រាប់ ប្រិយមិត្តរបស់ ដំណឹង វិញ គិត​ដូចម្តេចដែរ ? អាចផ្តល់​ចម្លើយ​បាន ទេ ? ៕

អត្ថបទ ៖ បុរស​ដំណឹង

មតិយោបល់