ការប្រកួតបាល់ទាត់ពានរង្វាន់ ហ៊ុន សែនថ្ងៃទី ៥ កុម្ភៈនេះពូលA និង ពូល B បាន បញ្ចប់វគ្គ១ភាគ ៨ផ្ដាច់ព្រ័ត្រហើយ ។ សម្រាប់ពូល A ក្រុមNaga Corp យកឈ្នះក្រុមខេត្តបាត់ដំបង ១០ ទល់ ០ ។ ៣ប្រកួតរបស់Naga Corp ឈ្នះ ២ ប្រកួត ស្មើមួយប្រកួតបាន ៧ ពិន្ទុ បានលេខ ១ ក្នុងពូល ។
ចំពោះ បាត់ដំបង ៣ប្រកួតឈ្នះ មួយប្រ កួត ចាញ់ ២ ប្រកួត បានត្រឹមហាលអាវ ។ ពូល A មួយប្រកួតទៀតឆ្លាម សមុទ្រឈ្នះខេត្តប៉ៃលិន ៥ ទល់ ០ ។ឆ្លាម សមុទ្រ ៣ប្រកួតឈ្នះ ២ ប្រកួត ស្មើមួយប្រកួតបាន ៧ ពិន្ទុ បានលេខ ២ ក្នុងពូលបានឡើងលេងបន្តវគ្គ ១ភាគ៤ផ្ដាច់ ព្រ័ត្រជាមួយ Naga Corp ។ ប៉ៃលិន ៣ប្រកួតចាញ់ទាំង ៣ ប្រកួតហាលអាវជាមួយខេត្តបាត់ដំបង ។
ចំពោះពូល ព វិញនោះខេត្តកំពត ចាញ់ក្រសួងការពារជាតិ ០ ទល់ ៤ ឯ មួយប្រកួតទៀតគីរីវង់សុខសែនជ័យ ឈ្នះសាកលវិទ្យាល័យអាស៊ី អឺរុប ៤ ទល់ ០ ដែរ ។
ក្រសួងការពារជាតិ និង គីរីវង់ ៣ ប្រកួតឈ្នះ ២ ប្រកួត ស្មើមួយប្រកួតដូចគ្នា បាន ៧ ពិន្ទុដូចគ្នាបានឡើងវគ្គ ១ភាគ៤ផ្ដាច់ព្រ័ត្រជាមួយគ្នាដោយក្រសួងការពារជាតិលេខ ១ក្នុងពូល ចំពោះគីរីវង់ បានលេខ ២ ក្នុងពូល ។សាកលវិទ្យា ល័យអាស៊ី អឺរុប ៣ ប្រកួតឈ្នះ ១ ប្រកួត ចាញ់ ២ ប្រកួត និង ខេត្តកំពត ៣ ប្រកួត ចាញ់ទាំង ៣ ប្រកួតនោះហាលអាវជាមួយគ្នា ។
មតិយោបល់