(បាងកក)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់លើស ១លាននាក់នៅថ្ងៃសុក្រ ទី២០ ខែសីហានេះ ហើយ ៩៧ភាគរយនៃករណីឆ្លង ទាំងនេះទៀតសោតត្រូវបានកត់ត្រានៅក្នុងរយៈពេល៥ខែចុងក្រោយនេះ។ នេះបើតាមក្រសួងសុខាភិបាលថៃ។
នៅថ្ងៃសុក្រនេះដែរ ក្រសួងសុខាភិបាលថៃបានប្រកាសពីការរកឃើញអ្នកឆ្លងប្រចាំថ្ងៃ ១៩,៨៥១នាក់ និងអ្នកជំងឺ ២៤០នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។
បូកបញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុប នៅក្នុងប្រទេសថៃកើនលើ ១លានករណី ក្នុងនោះស្លាប់ ៨,៨២៦នាក់ និងជាសះស្បើយឡើងវិញ ៧៩៥,៨០៥នាក់៕
ប្រភព៖ Reuters
មតិយោបល់