ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Apple បានធ្វើសង្រ្គាមនឹងគ្នាអស់រយៈពេល 2 មកហើយ ដែលសង្រ្គាមនេះគឺជាសង្រ្គាមដណ្តឹមនីយប័ត្រតក្កកម្ម (ប៉ាងត់) ប៉ុន្តែអំឡុងពេលដែលសង្រ្គាមកំពុងតែប្រយុទ្ធផងនោះ ក្រុមហ៊ុនទាំងពីរបានក្លាយទៅជាដៃគួរសហការគ្នាយ៉ាងជិតស្និទ្ធទៅលើការលក់ទូរស័ព្ទដៃ Smartphone និងឧបករណ៍ tablet។
ថ្មីៗយោងតាមប្រពភព័ត៌មានពី Korean Herald បានឲ្យដឹងថាអត្រានៃការលក់ iPad មានចំនួនច្រើនជាង tablet របស់ក្រុមហ៊ុន Samsung ក្នុងប្រទេសកូរ៉េ បើទោះបីជាក្រុមហ៊ុន Samsung បានប្រកាសជា tablet របស់ខ្លួនមានកំណើនលក់កើនខ្ពស់។
គួរបញ្ជាក់ផងដែរថាប្រទេសកូរ៉េគឺជាប្រទេសកំណើតរបស់ Samsung ហើយប្រជាជនរបស់កូរ៉េក៏គាំទ្រនិងពេញនិយមក្នុងការប្រើផលិតផលរបស់ខ្លួនផងដែរ ប៉ុន្តែសម្រាប់អត្រានៃការលក់ iPad របស់ក្រុមហ៊ុន Apple មានច្រើនជាង tablet របស់ក្រុមហ៊ុន Samsung មិនដឹងថាមកពីមូលហេតុអ្វីនោះទេ?
ជាមួយគ្នានេះផងដែរ កូរ៉េបានបើកទីផ្សារយ៉ាងធំមហិមាសម្រាប់ទីផ្សារទូរស័ព្ទដៃ Smartphones និង teblets ខណៈដែលក្រុមហ៊ុន Apple កំពុងតែឈានមុខ។
តើ Samsung អាចបង្កើនការលក់ tablets ឲ្យមានចំនួនច្រើនជាង iPad បានទេ? វាគួរតែអាច ព្រោះថាកូរ៉េជាមាតុប្រទេសរបស់ខ្លួន ហើយដោយមានការគាំទ្រផលិតផលក្នុងស្រុកថែមទៀត ដូច្នេះ Samsung នឹងវាយលុក Apple ជាក់ជាមិនខាន? នេះគ្រាន់តែជាការសន្និដ្ឋានទុកប៉ុណ្ណោះ៕
មតិយោបល់