ព្រះសីហនុៈ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ ស្ថិតភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តបែន ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 023-420 បើកបរដោយជនមិនស្គាលអត្តសញ្ញាណ (រត់គេចខ្លួន) មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តកុងតឺន័រ ក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2842 បណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយគ្នាតាមច្បាប់៕
មតិយោបល់