
ជិតឈានដល់ ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃដែលប្រជាជន ទូទាំងពិភពលោក ទទួលស្គាល់ថា ជាទិវា នៃក្តីស្រលាញ់នោះ ក្រុមហ៊ុន Nokia ក៏ដូចជាក្រុមហ៊ុនធំៗមួយចំនួនទៀត បានសម្រេចបង្កើតកម្មវិធី ពិសេសៗ ដើម្បី អបអរសាទដល់ថ្ងៃនេះ ក៏ដូចជាផ្តល់ភាពរីករាយ ដល់អតិថិជនរបស់ខ្លួន នៅតាម ទីប្រជុំជននានា ក្នុងរាជធានីភ្នំពេញ ។
ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ Nokia បានរៀបចំកម្មវិធីកម្សាន្តជាច្រើន នៅខាងមុខ ផ្សារទំនើបស៊ីធីម៉ល ក្នុងនោះមានដូចជា ការថតរូបអនុស្សាវរីយ៍ ជាមួយផ្ទាំងរូបភាព បង្ហាញពីក្តីស្រលាញ់ អមតៈរបស់Nokia , គំនូររូបភាពអ្នកចូលរួម ហើយផ្តល់ជូនភ្លាមៗ ដោយវិចិត្រករខ្មែរដៃឯក និងការលេង ហ្គេម ឆ្លើយសំណួរ ទាក់ទងនឹងទូរស័ព្ទដៃ Nokia ហ្គេមរៀបរូបភាព និងហ្គេមរៀបពាក្យជាដើម ។
អ្នកចូលរួមលេងហ្គេម របស់ Nokia ក្រៅពីទទួលបាន ភាពរីករាយហើយនោះ ថែមទាំងទទួលបាន វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ដូចជា អាវយឺតចំនួន១គូ សបុត្រកុន ចំនួន២សន្លឹក ឬស្ករសំឡីចំនួន២ដើម ហើយថែមទាំង មានឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃ ពីក្រុមហ៊ុន Nokia ថែមទៀតផង ។
គួរបញ្ជាក់ថា កម្មវិធីកម្សាន្តខាងលើនេះ នឹងប្រព្រឹត្តទៅ ទីតាំង៣កន្លែង ក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ក្នុងនោះមានទីតាំង ផ្សារទំនើបស៊ីធីម៉ល ផ្សារទំនើបសុវណ្ណា និងនៅមណ្ឌល លក់ទូរស័ព្ទ តាមបណ្តោយ មហាវិថីព្រះសីហនុ ផងដែរ ។ អតិថជនក៏នឹងត្រូវបានបន្ថែមជូន នូវទូរស័ព្ទ Nokia Asha 200 មួយ គ្រឿងផងដែរ បន្ទាប់ពីជាវទូរស័ព្ទ Nokia N9 នៅមជ្ឈមណ្ឌលលក់ទូរស័ព្ទ Nokia ទល់មុខស្នាក់ការកណ្តាលក្រុមហ៊ុន Mobitel នាឱកាសបុណ្យនៃក្តីស្រលាញ់នេះ ៕


មតិយោបល់