ព័ត៌មានជាតិ

ជនចាប់ជំរិតចំនួន៥នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០៦ ម្សិលមិញ បន្ទាប់ពីក្រុមជនទាំងនេះ បានធ្វើសកម្មភាពជំរិតទារប្រាក់ពីពលករខ្មែរ ដែលទើបនឹងវិលត្រឡប់ពីប្រទេសថៃកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនចាប់ជំរិតទាំង៥នាក់នេះ គឺជាអ្នករត់តាក់ស៊ី ហើយពួកគេបានកំហែងទារប្រាក់ពីពលករដែលជិះក្នុងរថយន្តរបស់គេចំនួនជាង៧ម៉ឺនបាត ប៉ុន្តែដោយសារជនរងគ្រោះមិនលុយឲ្យគ្រប់ចំនួន ទើបក្រុមជនសង្ស័យបានប្រមូលយកទូរសព្ទដៃ កុំព្យូទ័រ និងរបស់មានតម្លៃអស់ ហើយដេញឲ្យពលករចុះចេញពីរថយន្តពាក់កណ្ដាលលផ្លូវ។ លោកបានបញ្ជាក់ថា ក្រុមនេះ គឺជាមុខសញ្ញាជំរិតពលករ ដែលកន្លងមកតែងធ្វើសកម្មភាពជាញឹកញាប់ ហើយក៏ត្រូវសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ផងដែរ។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចបបញ្ជូនទៅតុលាការខេត្តរួមមាន ៖ ទី១.ឈ្មោះ ម៉ោញ សុផានិត ទី២.ឈ្មោះ យ៉ាន់ រ៉ើន ទី៣ឈ្មោះ ញី លីហូវ ទី៤.ឈ្មោះ ស សត់ ទី៥.ឈ្មោះ ផល សង្ហា អ្នកទាំង៥ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ក្រុងសិរិសោភ័ណ និងស្រុកបាកាន ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតរថយន្ត២គ្រឿង ដែលក្រុមជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាព និងទ្រព្យសម្បត្តិមួយចំនួន ដែលក្រុមជនសង្ស័យកំហែងយកពីជនរងគ្រោះ ហើយសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ៕

photo_2016-12-05_10-41-41photo_2016-12-05_10-41-30photo_2016-12-05_10-41-31photo_2016-12-05_10-41-32photo_2016-12-05_10-41-33-2photo_2016-12-05_10-41-33photo_2016-12-05_10-41-35photo_2016-12-05_10-41-36-2photo_2016-12-05_10-41-36photo_2016-12-05_10-41-37photo_2016-12-05_10-41-38-2photo_2016-12-05_10-41-38photo_2016-12-05_10-41-39photo_2016-12-05_10-41-40photo_2016-12-05_10-41-41-2

មតិយោបល់