នៅរសៀល ថ្ងៃ សោរិ៍នេះ ម៉ោង ១១ នឹង ៣០ នាទី ប្រជាជនបានប្រទៈឃើញសាកសពដែលគេដឹងជាបុរស ដែលមានអាយុប្រហែលជា ៣០ បានអណ្តែតមកទើនឹងគល់ស្ពានព្រះមុន្នវង្ស ដោយស្លៀកសម្លៀកបំពាក់ ខោខូវប៊ូយ ពាក់អាវយឺតពណ៌ខ្មៅ ។

មកទល់នឹងពេលនេះសាកសពនេះមានសភាពហើមរលួយ មើលមិនស្គាល់ថានរណាជានរណាឡើយ ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើបានផ្អើលឈូឆរ ដើម្បីទៅមើលសាកសពដែលហើមរលួយនោះរួមទាំងសមត្ថកិច្ចដែលប្រចាំការនៅតំបន់នោះផងដែរ ។


ប្រជាជនដែលរស់នៅតំបន់ខាងលើ បានធ្វើការសន្និដ្ឋានថា សាកសពដែលស្លាប់នេះទំនងជាអំពើឃាត ឬមួយស្រវឹងស្រា ហើយលង់ទឹកស្លាប់ ។
ជុំវិញនៃសាកសពដែលមានសភាពហើមរលួយនេះ គេនៅមិនដឹងថា ដើមចមនៃសាកសព នេះអណ្តែតមកពីណា ហើយមិនដឹងថាស្លាប់ដោយមូលហេតុអ្វីនោះឡើយ ៕
មតិយោបល់