ពាន់ ភួងបុប្ផា អ្នកនិពន្ឋមួយដួងដែលប្រកបដោយទឹកដមស្នាដៃជាច្រើន តាមរយៈរឿងមួយចំនួនដែលបានដាក់បញ្ជាំង នៅតាមស្ថានីយ៍ទូរទស្សន៍ CTN ជារៀងរាល់សប្តាហ៍ ។
អ្នកនិពន្ឋជាស្រ្តីដែលមានវ័យចំណាស់បន្តិចហើយ ប៉ុន្តែមកទល់នឹងពេលនេះមានទស្សនីយជនច្រើនណាស់ដែលទទួលស្គាល់នូវស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ជា តាមរយៈរឿងភាគ ថ្មី្ៗជាច្រើននាពេលកន្លងមកថ្មីៗនេះ ។ ដោយឡែកសាច់រឿងដែលប្រិយមិត្តកំពុងតាមដានដែលមានចំណងជើងថា “គូស្នេហ៍ពីរជាតិ” នឹងរឿងមុននេះ”ទឹកចិត្តបងស្រី” ដែលជាសាច់រឿងមួយប្រភេទដែលកំពុងពេញនិយមពីសំណាក់អ្នកតាមដានរឿងភាគ ។
នៅក្នុងកម្មវិធីទទួលពាន់”អាណាចក្រតារា” នៅកោះពេជ្រ អ្នកស្រីពាន់ ភួងបុប្ជា បានមានប្រសាសន៍ថា “អ្នកស្រីចង់ឈប់ពីវិស័យសិល្បៈ” ព្រោះអីអ្នកស្រីមានវ័យចំណាស់បន្តិច ហើយដូចជានឿយហត់ ។ អ្នកស្រីបន្តទៀតថា “ចង់ឃើញយុវវ័យជំនាន់ក្រោយបន្តស្នាដៃដឹកនាំរឿងជំនួសលោកស្រីដូចអ្វីដែលអ្នកស្រីកំពុងអនុវត្តន៍នាពេលកន្លងមកនេះ” ។
ក្តីសង្ឈឹម នឹងគោលជំហររបស់អ្នកស្រី គឺចង់ឃើញយុវវ័យបន្តវេនពីអ្នកស្រី មានសមត្ថភាព នឹងគំនិតច្នៃប្រឌិតក្នុងការដឹកនាំសិល្បៈ ដូចជាចម្រៀង ខែ្សវីដេអូ ជាដើម ឲ្យដូចទៅនឹងទស្សន៍វត្យទី ៦០ ដែលជាទស្សវត្យមួយ ដែលទទួលបាននូវប្រជាប្រិយភាពលើសកលលោក តាមរយៈខ្សែភាពយន្ត ៕
អត្ថបទនិង រូបភាព ៖បុរសដំណឹង
មតិយោបល់