ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ស្ថិតនៅមុខសាលាបឋមសិក្សាហ៊ុនសែនក្រុង កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ។
រថយន្តពាក់ស្លាកលេខ ព្រះសីហនុ 2A-9561 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ គ្រាន់តែដឹងថា ជាជនជាតិចិន។
ម៉ូតូម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ព្រៃវែង 1P-4233 បើកបរដោយជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ របួសក្បាល។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅឯមន្ទីរពេទ្យ៕
មតិយោបល់