ទោះបីជាបុណ្យនៃក្តីស្រលាញ់ទើបតែរំកិលទៅមុខប្រហែលមួយសប្តាហ៍ក្តីតែគេហទំព័រ ដំណឹង សូមក្រើនរំលឹកដល់យុវវជនទាំងប្រុសស្រីម្តងហើយ ម្តងទៀតថា បុណ្យនេះ មិនមែនជាបុណ្យសង្សារនោះទេមកទល់នឹងពេលនេះមានយុវជនយុវនារីជាច្រើននៅតែគិតយល់ខុសដដែល នៅខាងក្រោមនេះគឺជាប្រវត្តខ្លះៗដែលនិយាយពីថ្ងៃបុណ្យនៃក្តីស្រលាញ់ ដូចដែលនឹងបង្ហាញដូចតទៅ ៖
ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី ១៤ កុម្ភៈ។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្តីស្រលាញ់ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណះទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។
នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។
សហរដ្ឋអាមេរិក និងអឺរ៉ុប
នៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរកំណាព្យ រឺពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដីស្នេហាដែលគេមានចំពោះអ្នកទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះនៅតែបានគេប្រើប្រាស់នៅឡើយ។ ពួកគេបានព្យាយាមធ្វើអោយវាមានលក្ខណះផ្អែមល្ហែមដោយ សរសេរជាលេខសំងាត់ រឺបំលែងតួអក្សរទៅជាលេខ៕
មតិយោបល់