ព័ត៌មានជាតិ

ប្រជាប្រិយភាពរបស់ ​Google ​Music ​ធ្លាក់​ចុះ

បើយើងងាកមកចាប់អារម្មណ៍ទៅលើសេវាកម្ម Google Music ឃើញថាមកដល់ពេលនេះមានអាយុ ៣ ខែហើយ ប៉ុន្តែ​អត្រា​នៃ​អ្នក​ប្រើ​ប្រាស់​ហាក់ដូចជាមិនខ្ពស់ដូចអ្វីដែលក្រុមហ៊ុនបានរំពឹងទុក។

យោងតាមប្រភពទិន្នន័យដែលទទួលបានបី CNET ដែលបានធ្វើការស្រាវជ្រាវទៅលើពពួកសេវាកម្មដែលមានលក្ខណៈដូច Google Music បានឲ្យដឹងថា Google Music ហាក់នៅទាន់ទាក់ទាញអ្នកប្រើប្រាស់បាននោះទេ និងម្យ៉ាងទៀង Google Music នៅ​មាន​បញ្ហា​ច្រើន​ផង​ដែរ​។​ មាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​​ដែលគាត់មិនបានបញ្ចេញឈ្មោះបានឲ្យដឹងថា វាស្ទើរតែធ្វើឲ្យគាត់គាំងស្មារតីនៅពេលដែលឃើញអ្នក​ប្រើ​ប្រាស់​នូវ​ Google Music បានច្រើនបានឈប់ប្រើសេវាកម្មមួយនេះ។

គួរបញ្ជាក់ផងដែរថា Google Music ត្រូវបាន Google រំពឹងទុកថានៅមានការប្រើប្រាស់ច្រើន ជា​ពិសេស​គឺ​អ្នក​ដែល​បាន​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ​ Android OS ទាំងប្រើនូវសេវាកម្មមួយនេះ៕

មតិយោបល់