ព័ត៌មានជាតិ

ការបើកសម្ពោធ​សាខា​ថ្មី​របស់ធនាគារ Mitsubishi​ UFJ​ ប្រចាំ​រាជ​​ធានី​ភ្ន​ពេញ

ការបើកការិយាល័យតំណាងប្រចាំ ព្រះរាជា​ណាចក្រកម្ពុជាធនាគារតូក្យូ Mitsubishi UFJ ក្រោមអធិបតី​ដ៏ខ្ពង់ខ្ពស់ របស់​លោក ជំទាវ ទៀង ចាន់ថាណា តំាណាងឯកឧត្តម ជា ចាន់តូ និង​លោក Takayasu Katsunori ជា​អគ្គ​នាយក មានសេចក្តីរីករាយក្នុងការបើកសម្ពោធ​ជាផ្លូវការនូវ​ការិយាល័យតំណាង​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជាដែល​ប្រព្រឹត្តិឡើង នៅ​ថ្ងែ​ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ សណ្ឋាគារ Le Royal ។

សេដ្ឋកិច្ចនៃ​ព្រះរាជាណាចក្រកម្ពុជា បានទទួល​ការលូត​លាស់យ៉ាង​ឋិតថេរ ចាប់តាំងពីពេលប៉ុន្មាន​ឆ្នាំ កន្លង​ទៅនេះ ។ ស្ថិត​នៅចន្លោះ រវាងប្រទេសថៃ និង​វៀតណាម ព្រះរាជាណាចម្រកម្ពុជា បាន​ក្លាយជា​ច្រក​ពាណិជ្ជកម្មកម្ពុជា​បាន​កើន​សន្ទុះជា​ច្រើនរវាង​ក្រុមហ៊ុនជប៉ុន​នានា ។​ក្នុងឆ្នាំកន្ល​ងទៅនេះ ក្រុមហ៊ុន​តម្រូវការកម្លាំង ពលកម្មកម្រិតធ្ងន់ធ្ងរជា​ច្រើន​សម្រេចចិត្ត ធ្វើវិនិយោគ​នៅ​កម្ពុជា ហើយ​​ទំហំនៃការវិនិយោគ ក៏បាន​កើន​ឡើងយ៉ាង​ក្រាសក្រែល និង​ឆាប់រហ័ស ។ តម្លៃ​វិនិយោគ ទុន​សរុបពីក្រុមហ៊ុន​ជប៉ុន នានា​នៅកម្ពុជា​បាន​កើន​ឡើង​ដល់​កម្រិតខ្ពស់​បំផុ​ត​កាល​ពីឆ្នាំ កន្លង​ទៅ ។ម្លោះ​ហើយ​ដើម្បី​ពង្រឹង​សមត្ថភាព ក្នុង​ការ​ចង​ក្រង​ព័ត៌មានពាក់ព័ន្ឋ​នឹ​ង​នយោ​បាយ​សេដ្ឋកិច្ច​។

ពី​ពេល​នេះ​តទៅ តាមរយៈ​ការិយាល័យ តំណាង​នៅ​រាជ​ធានីភ្នំ​ពេញ ធនាគារ​យើង​មាន​លទ្ឋភាព​ក្នុង​ការ​ចង​ក្រង​ព័ត៌មាន​ ផ្តល់​​ការ​គាំ​ទ្រ​ដល់​ក្រុមហ៊ុន ជប៉ុននានា ដែល​មានបំណង​ចូល​មក​ក្នុ​ង​ទីផ្សារ​កម្ពុជា​តំណាល​គ្នា និង​ការផ្តល់​ព័ត៌មានផ្សេងៗ​ដល់​អតិថិជនយើង​តាម​សេចក្តី​ត្រូវការ​របស់​អតិ​ថិជន​ផង​ដែរ ៕

មតិយោបល់