នាយពាក់មី តារាកំប្លែងដែលកំពុងទទួលបាននូវប្រជាប្រិយភាព ពីសំណាក់ប្រិយមិត្តគ្រប់ស្រទាបវណ្ណៈ មិនថាអ្នកក្រុង អ្នកផ្សា ឬអ្នកចំការនោះ ទេ រៀងរាល់ថ្ងៃ សៅរ៌ឡើងពិតជាចង់សើច តាមដាននូវកំប្លែងនាយ ពាក់មី ដែលដឹកនាំសម្តែងដោយ លោក សុវណ្ណរិទ្ឋី ហៅលោកថា វិចទ័រ ។
នៅថ្ងៃទី ០១ ខែ មីនា នៅឯសណ្ណាគារណាហ្គាវើល ក្នុងកម្មវិធីសម្ពោធនូវម៉ូដែលថ្មី របស់ Nokia ដោយនាយពាក់មី ចាប់ដៃគូជាមួយនឹង កញ្ញា ជីជី ធ្វើជាពិធីករក្នុងកម្មវិធីសម្ពោធនេះ នាយពាក់មី បាននិយាយថា “ភាពល្បីល្បាញរបស់តារាគ្រប់រូបគឺអាស្រ័យលើ អ្នកសារព័ត៌មាន បើគាត់ចង់ឲ្យល្អគឺល្អហើយ តែបើគាត់ចង់ឲ្យអាក្រក់គឺអាក្រក់តែម្តង” ។ មានអ្នកវិភាគជាច្រើន បានចាប់អារម្មណ៍នូវសម្តីដែលនាយពាក់មីបាននិយាយ នៅក្នុងកម្មវិធីសម្ពោធនូវផលិតផលថ្មីរបស់ Nokia នេះ ។


អ្នកសារព័ត៌មាននៅក្នុងកម្មវិធីសម្ពោធ នេះ ភាគច្រើនមិនបានគាំទ្រ លើសម្តីរបស់នាយពាក់មី និយាយដូចខាងលើនោះឡើយ គ្មានអ្នកណាអង្គុយតែមូលបង្កាចគេនោះទេ បើសិនជាយើងមិនធ្វើខុសក៏គេ មិនចុះដែរ មានពេលខ្លះ តារាខ្លះសុំឲ្យគេចុះមូលបង្កាចក៏មានដែរ ដើម្បីលើកនូវភាពល្បីល្បាញឡើងវិញ នេះបើសម្តីអ្នកសារព័ត៌មានម្នាក់បាននិយាយនៅក្នុងកម្មវិធី បើកសម្ពោធនូវផលិតផលថ្មីនេះ។
គួររំលឹកផងដែរថា នាយពាក់មីគឺជាពន្លកតារាកំប្លែងដែលមានកំណើតដើមទងចេញពីកម្មករសំណង ហើយលោកបានចូលប្រឡូកសិល្បៈតាមរយៈការប្រឡងជ្រើសរើសតារាកំប្លែងនៅស្ថានីយ៍ទូរទស្សន៍ CTN ហើយក៏ជាខណៈមួយដែលធ្វើឲ្យលោកមានភាពល្បីល្បាញនឹង ជីវភាពគ្រួសារកាន់តែមានភាពធូរធារជាងមុន ដោយហក់មកជិះឡាន ដែលមើលទៅ ខុសពីនាយពាក់មី ប៉ុន្មានឆ្នាំមុន ដែលមិនមែនជាអ្នកកំប្លែង ៕


អត្ថបទដោយៈ បុរសដំណឹង
មតិយោបល់