នៅសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃទី២៩ កុម្ភៈ ក្រុមហ៊ុន BKA Entertainment បានរៀបចំធ្វើសន្និសីទ កាសែតបង្ហាញក្រុមយុវជន យុវតី ដែលត្រូវចូល រួមប្រកួតកម្មវិធី Freshie Girls & Boys ជំនាន់ទី១១ ឆ្នាំ២០១២ ដែលពួកគេត្រូវចូលរួម ប្រកួតនាពេលខាងមុខនេះ ។
រយៈពេល ១០ឆ្នាំបានកន្លងផុតទៅ កម្ម វិធីប្រកួត Freshie Girls & Boys បាន ឈានចូលជំនាន់ទី១១ ឬឆ្នាំទី១១របស់ខ្លួន។ ដោយពេលវេលា គុណភាពនៃកម្មវិធីត្រូវមហាជន ជាពិសេសយុវជន យុវតីខ្មែរ ចាត់ទុកកម្មវិធី នេះថា ជាកម្មវិធីប្រកួតដ៏ធំមួយប្រចាំព្រះរាជា ណាចក្រកម្ពុជា ជាកម្មវិធីប្រកួតមួយដែលបណ្តុះ នូវពន្លកយុវវ័យ យុវសិល្បករខ្មែរដ៏មានគុណភាពដល់វិស័យសិល្បៈទី៧ ប្រមាណជា៧០% នៃសិល្បករខ្មែរបច្ចុប្បន្ន សុទ្ធសឹងតែកើតឡើងពីកម្មវិធីប្រកួតដ៏មានកិត្តិយសនេះ ។
កម្មវិធីប្រកួតបានបណ្តុះបណ្តាលឱ្យប្អូនៗ យុវវ័យខ្មែរបានយល់ដឹងពីសិល្បៈវប្បធម៌ខ្មែរ សិល្បៈអន្តរជាតិ ផ្តល់នូវបទពិសោធន៍ក្នុងជីវិត ដល់ប្អូនៗ មិត្តភាពដែលមានតម្លៃមិនអាចកាត់ ថ្លៃបាន ។ ក្នុងឆ្នាំនេះ អ្នករៀបចំកម្មវិធីប្រកួត ព្រមទាំងគណៈកម្មការ បានត្រៀមរៀបចំបណ្តុះ បណ្តាលប្អូនៗទាំងអស់ឱ្យយល់ដឹងនូវការលះ បង់ដល់បុគ្គលដែលខ្វះ ឬបាត់បង់នូវឱកាស ក្នុងជីវិត «Love is Giving» ដោយមានការចុះ សួរសុខទុក្ខ ផ្តល់នូវភាពរីករាយ សេចក្តីសុខដល់ ប្អូនៗកុមារកំព្រា ដែលផ្ទុកនូវមេរោគអេដស៍។
ក្នុងឆ្នាំនេះ ប្អូនៗយុវជន យុវតីខ្មែរ បានត្រៀមខ្លួនមុនជាស្រេច ដើម្បីចូលរួមដាក់ពាក្យ ដែលបញ្ជាក់នូវភាពល្បីល្បាញនៃកម្មវិធីប្រកួត។ បេក្ខជន បេក្ខនារីមានការកើនឡើងចំនួន ប្រមាណជា២០% ធៀបនឹងការដាក់ពាក្យកាល ពីឆ្នាំទៅ ។ បែបបទដាក់ពាក្យទាំងអស់ត្រូវ បញ្ជូនមកកាន់រាជធានីភ្នំពេញ តាមបណ្តាខេត្ត-ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ត្រូវបានជម្រុះតាមរយៈរូបថត ដែលបានភ្ជាប់ មកជាមួយសំណុំបែបបទដាក់ពាក្យតាមរយៈ គណៈកម្មការនៃកម្មវិធីប្រកួត ។ មានបេក្ខជន ចំនួន១២០រូប និងបេក្ខនារីចំនួន១២០រូបតែប៉ុណ្ណោះ ដែលអាចឆ្លងកាត់វគ្គជម្រុះរូបថត ដែលជាវគ្គជម្រុះទី១ នៃកម្មវិធីប្រកួត ។
ប្អួនៗទាំងអស់ត្រូវចូលរួមផ្តល់ការសម្ភាសន៍ ផ្ទាល់ជាមួយគណៈកម្មការចំនួន២ថ្ងៃ ដើម្បី បង្ហាញនូវទេពកោសល្យពីកំណើត សមត្ថភាព និងបុគ្គលិកលក្ខណៈ ។ នាថ្ងៃទី២៣ មីនា ការ ប្រកាសលទ្ធផលវគ្គជម្រុះលើកទី២ បានចាប់ ផ្តើមឡើងមាន Freshie Girls ចំនួន២៥រូប និង Freshie Boys ចំនួន២៥រូប ដែលបានឆ្លងផុតវគ្គជម្រុះ នឹងមកបង្ហាញខ្លួនចំពោះមុខភ្ញៀវ កិតិ្តយស និងបងប្អូនអ្នកសារព័ត៌មានក្នុងពេលបន្តិចទៀតនេះ ។
Freshie Girls & Boys ទាំង៥០រូប នេះនឹងបង្ហាញខ្លួនតាមរយៈការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ក្្នុងកម្មវិធីប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃសុក្រ ទី៩ ខែមីនា វេលាម៉ោង៧យប់ ។ ក្នុងកម្មវិធីនារាត្រីនោះ នឹងមាន Freshie Boys ចំនួន១២រូប និង Freshie Girls ចំនួន១២រូបថតប៉ុណ្ណោះ នឹងបានធ្វើដំណើរបន្តជាមួយកម្មវិធីប្រកួតជំនាន់ ទី១១។
មានការកែប្រែលក្ខខណ្ឌនៃកម្មវិធីប្រកួត ដោយពុំមានការជម្រុះប្រចាំសប្តាហ៍នោះឡើយ ដោយប្អូនៗទាំងអស់នឹងត្រូវសន្សំពិន្ទុប្រចាំ សប្តាហ៍ទាំង៤ ក្នុងកម្រិត៤០% ចំណែកឯ៦០%ទៀតនឹងកើតឡើងក្នុងកម្មវិធីផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃសុក្រ ទី២០ ខែមេសា ខាងមុខនេះ ។ កម្មវិធីអាចបន្តរហូតដល់ឆ្នាំទី១១ នេះដោយ សារការគាំទ្រពីប្រិយមិត្តទស្សនិកជនខ្មែរទាំង ក្នុង និងក្រៅប្រទេស សកម្មភាពជាគំរូដ៏ល្អនៃ ប្អូនៗ Freshie គ្រប់ជំនាន់ ព្រមទាំងការ ផ្តល់នូវការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនជាច្រើន បានយល់ឃើញ និងចូលរួមជាមួយអ្នករៀបចំ កម្មវិធីប្រកួតក្នុងការបណ្តុះបណ្តាលពន្លកយុវ សិល្បៈខែ្មរ ផ្តល់នូវសកម្មភាពដ៏ល្អដល់សង្គម ខែ្មរ ៕ ដោយៈ ឈាមត្រជាក់
មតិយោបល់