ព័ត៌មានជាតិ

Update៖ ធ្លាប់រួមភេទជាមួយគ្នាច្រើនដង ពេលទាស់សំដី ចោទថារំលោភ

ស្ទឹងត្រែងៈ បុរសម្នាក់ជាប់ពីរំលោភសេពសន្ថវៈ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ចាប់បញ្ជូនខ្លួនទៅកាន់តុលាការ តាមពាក្យបណ្ដឹងនារីម្នាក់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចអូរខ្លាក្រហឹម ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកវរសេនីយ៍ឯក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួន មានឈ្មោះ ភេទ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចំណែកនារី រងគ្រោះមាន ឈ្មោះ ខ ត អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលចំណុចក្រោយស្នងការខេត្ត ភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

លោកនាយការិយាល័យ បានបន្តថា យោងតាមពាក្យបណ្តឹងនារី រងគ្រោះនៅល្ងាចថ្ងៃទី២៦ សីហា ឈ្មោះ រ៉ា បានបបួលនាង ទៅផឹកស៊ី ហើយនាងក៏យល់ព្រមទៅជាមួយ ដែលស្ថិតនៅជិតផ្លូវបំបែកចូលភូមិស្រែឫស្សី អស់ស្រាបៀរកន្លះកេស ហើយខាងបុរសបានបបួលទៅរួមភេទ នៅផ្ទះដែលនៅចំណុចកើតហេតុខាងលើ។

លោកបន្តថា នៅយប់កើតហេតុបើ តាមបុរសជាជនសង្ស័យ បានឆ្លើយសារភាពថា រូបគេនិងនារីនោះបានធ្លាប់រួមភេទ ជាមួយគ្នាជាច្រើនដង រួមមកហើយ ក្នុងតម្លៃ៥ម៉ឺនរៀល តែនៅយប់នោះ ដោយសារបុរសជាជនសង្ស័យគ្មានលុយឲ្យ ហើយនារីនោះទាឲ្យបុរសនោះ ជូនត្រឡប់មកផ្ទះ ស្នាក់នៅទាំងយប់ ហើយបុរសនោះ បានលើកហេតុផលថា ម៉ូតូគ្មានភ្លើង ចាំព្រឹកគេនឹងជូនទៅតែនារីនោះមិនព្រម ធ្វើឲ្យមានការឈ្លោះប្រកែកគ្នា ត្រូវបាននារីនោះប្តឹងចោទជាករណីរំលោភទៅវិញ។

មន្ត្រីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ សីហា នារីនោះបានដាក់ពាក្យចោទប្រកាន់បុរសនោះថា ជាករណីរំលោភ ហើយត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះឃាត់ខ្លួននៅថ្ងែទី២៨ សីហា នៅថ្ងៃទី២៩ សីហានេះ បុរសសង្ស័យត្រូវបាន កម្លាំងជំនាញក៏សាង សំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវៈ

មតិយោបល់