ព័ត៌មានជាតិ

ចេញពីផឹកស៊ី បើកគោយន្តធ្លាក់ផ្លូវ ក្រទ្បាប់២-៣ត្រឡប់ របួសយ៉ាងដំណំ

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ បានបើកគោយន្ត ក្រឡាប់តែម្នាក់ឯង បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីចេញផឹកស៊ីនៅរោងបុណ្យមួយកន្លែង ឋិតនៅក្នុងភូមិភ្លេចផ្ទាល់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសខាងលើ បានចេញពីផឹកស៊ី ក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបានបើកគោយន្តមកផ្ទះ ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវ ក៏បានរេចង្កូត ធ្លាក់ផ្លូវក្រឡាប់ ២ -៣ ត្រឡប់ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិឃុំកើតហេតុ បានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ៕

មតិយោបល់