ព័ត៌មានជាតិ

ព្យុះស៊ីក្លូនបក់​បោក​បំផ្លាញប្រទេសអូស្រ្តាលី

ខ្យល់​ព្យុះ​ត្រូពិច​ស៊ីក្លូន បាន​បក់​បោក​ទៅលើ ប្រទេស​អូស្រ្តាលី នៃ​ភាគខាងលិច​សមុទ្រ កាល​ពីថ្ងៃសៅរ៍ ម្សិលមិញនេះ ។ កម្លាំ​ងនៃ​ខ្យល់ព្យុះបក់​ក្នុងល្បឿន ២៥០ គីឡូម៉ែត្រ ស្មើនឹង ១៥៥ ម៉ៃ ក្នុង​មួយ​ម៉ោង។

ខ្យល់ព្យុះ​ត្រូពិចស៊ីក្លូន​នេះ​វិវត្តន៍ខ្លួន​ទៅ​ជា​ប្រភេទទី ៤ ក្នុងរយៈ​ពេលតែ មួយនាទី សោះ​អ្វី​ជា​ច្រើន​ក្នុងប្រទេសអូស្រ្តាលី រួម​ទាំង​ប្រព័ន្ធទូរគមនាគមន៍​ត្រូវ​បានកាត់ផ្តាច់​ទាំង​ស្រុង។

ខ្យល់ព្យុះ​នេះដែរ​វាបាន​បក់បោកឆ្លង​កាត់​ប្រទេសអូស្រ្តាលី ហើយ​កំពង់ផែ Headland ត្រូវ​បាន​ព្យុះ​នេះ​បក់បោក​ឲ្យ​រាបស្មើរកាលពីល្ងាច​ម្សិលមិញ ។

មន្ត្រីនៃការិយាល័យឧតុនិយមបាន​ឲ្យដឹងថា ភ្លៀង​ធ្លាក់​ជោគជាំ​ ដែល​បង្កឲ្យ​អាក់ខាននូវ​ការធ្វើដំណើរ ដោយវា​បានវាយ​បំបាក់នូវ​ច្រាំង​ទន្លេ ដែលបង្ក​ជា​សរសៃទឹកខ្មួលខ្មាញ់ មើល​ទៅ មា​ន​ភាព​គ្រោះ​ថ្នាក់​ជា​ទីបំផុត ៕

សូមមើលវីដេអូឃ្លិប​ដូចខាងក្រោម៖

ប្រែសម្រួលដោយ៖ បុរសដំណឹង

មតិយោបល់