ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន៦នាក់ ដកហូតម៉ូតូ២គ្រឿង

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាគ្រឿងញៀន៦នាក់ រួមនឹងវត្ថុតាងម៉ូតូ ២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅបានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឌិន សារ៉ាតុម អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្រ លុះជិះមកដល់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុ ភូមិឌួង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យ៦នាក់ កំពុងប្រើប្រាស់គ្រឿងញៀន ដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមនឹងម៉ូតូ២គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ។

លោក ឌិន សារ៉ាតុម បានបន្តទៀតថា ជនសង្ស័យទី១.ឈ្មោះ ឡេ យុាំទិន ហៅ ទិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ទី២.ឈ្មោះ គង់ នៅ ហៅ ម៉ក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ទី៣.ឈ្មោះ ឡុង បញ្ញា ហៅបាប់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម២ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ទី៤.ឈ្មោះ តុង ចាន់ថុល ហៅថុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក។ ទី៥.ឈ្មោះ ជ័យ ចាន់ថន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម២ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ និងទី៦.ឈ្មោះ យ៉យ យុាំងដូង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដកហូត ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមម៉ូតូ២គ្រឿង ទី១ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-8547 និងមួយគ្រឿងទៀតម៉ាក សង់កូរ៉េ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ យ 2925 ភព១។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតីវិធីច្បាប់៕

//youtu.be/MSkbRBcTzwc

ចាប់គ្រឿងញៀន៦នាក់ (1)

ចាប់គ្រឿងញៀន៦នាក់ (2)

ចាប់គ្រឿងញៀន៦នាក់ (3)

ចាប់គ្រឿងញៀន៦នាក់ (4)

មតិយោបល់