ឧត្តរមានជ័យៈសេចក្ដីរាយការណ៍ពីពលរដ្ឋនៅមុននេះបន្តិច ប្រជាពលរដ្ឋបានឃើញឧទ្ធម្ភាគចក្រមួយគ្រឿង ហោះខ្ពស់ ហើយឃើញមានផ្សែង រួចដាំក្បាលចុះក្រោមក៏បាត់ខ្លួនតែម្ដង នៅចំណុចព្រៃក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ស្នងការនគរបាលឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី បានប្រាប់ Post News ថា លោក និងអភិបាលខេត្ត កំពុងនៅក្រុងសំរោង ស្រាប់ ហើយលោកមិនទាន់ទទួលដំណឹងនេះទេ។ យ៉ាងណា លោកថា នឹងផ្ដល់ព័ត៌មានបន្ថែមលើករណីនេះ។
ករណីនេះដែរ ត្រូវមន្ត្រីអាវុធហត្ថខេត្តឧត្តរមានជ័យ បញ្ជាក់ថា គ្រាន់តែជាការបាញ់កាំជ្រួចប៉ុណ្ណោះទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យ ឬយល់ច្រឡំ៕
មតិយោបល់