ព័ត៌មានជាតិ

ឃាត់ខ្លួនមេកន្ទុយលេខ២នាក់ នៅចំណុចរង្វង់មូល និងនៅក្នុងផ្សារចោមចៅ

ភ្នំពេញៈ បង្រ្កាបមេកត់កន្ទុយលេខពីរទីតាំង ឃាត់ខ្លួនស្រ្តីចំនួន២នាក់ ជាមេកត់ឆ្នោត ប្រចាំនៅផ្សារចោមចៅ និងនៅជិតរង្វង់មូលចោមចៅ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុង រួមជាមួយ កម្លាំងប៉ុស្តិ៍ចោមចៅចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន ដកហូតបានសម្ភារៈ មួយចំនួនទៀត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងផ្សារចោមចៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងផ្សារខាងលើ មានមេលួចកត់កន្ទុយលេខ ក្រោមលេស លក់របស់របរ ផ្សេងៗក្នុងតូបនិងទីតាំងមួយកន្លែងទៀតនៅជិតរង្វង់មូលចោមចៅយីហោ ឌី ម៉ង់ លក់ភេសជ្ជៈ តែឆ្លៀតលួចកត់កន្ទុយលេខទៅវិញ។ ដើម្បីរក្សា ធានាបាននូវ សន្តិសុខ សុវត្តិភាព ក្នុងមូលដ្ឋាន ផ្អែកទៅលើ លក្ខខណៈសម្បត្តិ ៩យ៉ាង ភូមិ សង្កាត់ នៅចំណុចទី៥ បានបញ្ជាក់ថា គ្មានលេងល្បែងស៊ីសង ខុសច្បាប់ក្នុងមូលដ្ឋាន ហើយបន្ទាប់ពី មានសេចក្តីរាយការណ៍ ជុំវិញ ល្បែងស៊ីសង កន្ទុយលេខ កើតមានឡើងក្នុងផ្សារចោមចៅ និងនៅជុំវិញរង្វង់មូលចោមចៅ ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប ចាប់ឃាត់ខ្លួន មេកន្ទុយលេខ បានស្រ្តីចំនួន២នាក់ រួមជាមួយវត្ថុតាង។

ប្រតិបត្តការបង្រ្កាបនេះ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានរារាំងអ្នកសារព័ត៌មានមិនឲ្យផ្ដិតយករូបភាពដោយលើកឡើងថា មេរបស់ពួកគេមិនឲ្យថតទេ ដោយមិនបានបញ្ជាក់ទេថា មេមានឈ្មោះអ្វី។

ក្រោយពីចាប់ ឃាត់ខ្លួនមេឆ្នោតខាងលើ បាននាំទៅសាកសួរនៅផ្នែកជំនាញរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

number2number1number

មតិយោបល់