លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបានស្នើឈ្មោះលោក ជីម យុង គីម (Jim Yong Kim) ប្រធានមានដើមកំណើតកូរ៉េនៃមហាវិទ្យាល័យ ដាតមោទ Dartmouth ឱ្យកាន់តំណែងជាប្រធានធនាគារពិភពលោកជំនួសលោក រ៉ូប៊ីត ហ្សូលីក
(Robert Zoellick) ដែលបានប្រកាសអំពីការចុះចេញពីតំណែងរបស់លោកចាប់តាំងពីដំណាច់ខែ មិថុនា។ នេះជាការភ្ញាក់ផ្អើលមួយ នៅពេលជនជាតិអាមេរិកាំងម្នាក់តែងតែកាន់តំណែងជាប្រធានធានាគារ ពិភពលោក។
លោក អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃសុក្រថាលោក Kim មានគុណវុឌ្ឍិល្អ មានការពិសោធន៍សាកលដោយពិតប្រាកដ ដែលបានធ្វើការពីទ្វីបអាស៊ី ទៅដល់ទ្វីបអាហ្វ្រ៊ិក ដល់ទ្វីបអាមេរិក ពីរដ្ឋធានីដល់ភូមិតូចតាច។ ហើយនេះជានិម្មិតរូបមួយនៃភាពប្លែកៗគ្នារបស់ប្រជារាស្ត្រអាមេរិកាំង ជាមួយនឹងជំនាញទូលំទូលាយខាងការថែរក្សាសុខភាពនៅទូទាំងពិភពលោក។ លោកប្រធានាធិបតីបានបន្តមានប្រសាសន៍ថាលោកជាឧទាហរណ៍មួយនៃភាព ប្លែកគ្នាដ៏ធំនៃប្រទេសរបស់យើង និងការពិតជាក់ស្ដែងដែលថានរណាក៏អាចសម្រេចបំណងបានដែរដរាបណា គេធ្វើការច្រើននិងជួយអ្នកឯទៀត៕
ដោយ៖ បុរសដំណឹង
មតិយោបល់