ជនជាប់សង្ស័យឈ្មោះ មូហាមីត មឺរ៉ាហ អាយុ២៣ឆ្នាំ ដែលជាប់សង្ស័យពីបទសម្លាប់មនុស្ស៧នាក់នៅទីក្រុង ទូលូស្ស នៅភាគខាងត្បូងប្រទេសបារាំង បានបាត់បង់ជីវិត បន្ទាប់ពីកងកុម៉្មង់ដូ បារាំងបានវាយលុកចូលទៅក្នុងផ្ទះល្វែងរបស់ជននេះ។
លោក ហ្វ្រាងកូ មូលីន រដ្ឋអាជ្ញាបារាំងថ្លែងថា លោក មឺរ៉ាហ បានត្រូវគ្រាប់ចំក្បាលស្លាប់នៅលើដី ដោយសារកាំភ្លើងរបស់ប៉ូលីស នៅពេលលោកលោតចេញតាមបង្អួច ដៃកាន់កាំភ្លើង ហើយនៅតែបាញ់ជាបន្ត។ លោក Claude Gueant រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប៉ូលីសបានទទួលពាក្យបញ្ជាឲ្យព្យាយាមគ្រប់មធ្យោបាយដើម្បីចាប់ ខ្លួនជនជាប់សង្ស័យឲ្យនៅរស់ជីវិត ហើយឲ្យបាញ់តែក្នុងករណីការពារខ្លួនតែប៉ុណ្ណោះ។ លោកបន្តថា ប៉ូលីសបានបាញ់តទៅវិញដើម្បីការពារខ្លួន នៅពេលជនជាប់សង្ស័យបានធ្វើការបាញ់យ៉ាងខ្លាំងពីបន្ទប់ទឹក ដែលបង្កឲ្យប៉ូលីសពីរនាក់ត្រូវរងរបួសនៅក្នុងការបាញ់ប្រហារនេះ៕
ដោយ៖ បុរសដំណឹង
មតិយោបល់