ព័ត៌មានជាតិ

ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណី៣ផ្សេងគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្ដិ៍កាកាបទី១ សហការជាមួយនគរបាលខណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៣ករណីផ្សេងៗគ្នា។

ករណីទី១
ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ ឆាន ភារម្យ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិឃ្លាំងលើ សង្កាត់ឃ្លាំងលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
២/ឈ្មោះ រ៉ា ផា ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅភូមិមហាខ្ញុង ឃុំមហាសៀក ស្រុកកោះសុទិន ខេត្តកំពង់ចាម។
ជនរងគ្រោះឈ្មោះ ស៊ឹមយ៉ាន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិចំបក់ ឃុំពោធិ៍ព្រៃ ស្រុកស្វាយជ្រំ ខេត្តស្វាយវៀង(ម្ចាស់កាបូប)។
វត្ថុតាំងដកហូតបាន៖ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ផ្លាកលេខ កំពង់ចាម 1S-1102 ជារបស់ជនសង្ស័យធ្វើសកម្មភាព។

ករណីទី២ឆ្គឹះម៉ូតូ
ជនសង្ស័យចំនួន៣នាក់រួមមាន៖
១/ឈ្មោះ បែន សុបុត្រា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួន)។
២/ឈ្មោះ ប្រុស ភេទប្រុស អាយុប្រហែល២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ(គេចខ្លួន)។
៣/ឈ្មោះ ណែត ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គេចខ្លួន)។
ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ ហ៊ន ស្រីញ៉ិច ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
២/ឈ្មោះ ខ្នា រ៉ូម៉ា ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិតាងួនទី២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារ:បាត់បង់៖
ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៩ពាក់ផ្លាកលេខភ្នំពេញ1HI-5006 របស់ជនរងគ្រោះទី១។
ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ សេរី២០១០ ពាក់ផ្លាកលេខ កំពង់ធំ 1M-6067 របស់ជនរងគ្រោះទី២។

ករណីទី៣ករណីសារធាតុញៀន
ជនសង្ស័យឈ្មោះ ឃុន សាវី ភេទប្រុស អាយុ ៣៨ ឆ្នាំមុ ខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ(សារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់