ព័ត៌មានជាតិ

Microsoft Messenger ​បិទ ​Links ​របស់ ​The ​Pirate ​Bay

យោងតាមប្រភពព័ត៌មានដែលទទួលបានពីគេហទំព័រ The​ Verge បានឲ្យដឹងថា កម្មវិធី Microsoft Messenger បានធ្វើការ Block ទៅលើ Links របស់ The Pirate Bay ។

សម្រាប់អ្នកប្រើប្រាស់នូវ Microsoft Messenger មានមួយចំនួនបានដឹងពីព័ត៌មាន និងមួយចំនួនទៀតក៏​មិនបានដឹងថាដែរ។ ជា​ធម្មតា​នៅ​ពេល​ដែលលោកអ្នកប្រើប្រាស់នូវ Microsoft Messenger សម្រាប់ធ្វើការទំនាក់ទំនងគ្នា លោកអ្នកតែងតែផ្ញើនូវអក្សរ ឬ links អ្វី​មួយ​សម្រាប់​ចែករំលែក ប៉ុន្តែមានអ្នកប្រើប្រាស់បានរាយការណ៍ប្រាប់ប្រភពខាងលើថា នៅពេលដែលគាត់ព្យាយាមវាយនូវ links របស់ The Pirate Bay ក្នុងកម្មវិធី Microsoft Messenger ពេលនោះកម្មវិធីនឹងធ្វើការឆ្លើយបតវិញភ្លាម ដោយសរសេរថា “the link you tried to send was blocked because it was reported as unsafe.”។ សម្រាប់ព័ត៌មាននេះផងដែរ នៅមិនទាន់មានប្រភពឆ្លើយតបពីខាងក្រុមហ៊ុន Microsoft នោះទេ៕

មតិយោបល់