យោងតាមគេហំព័រមួយដែលចុះនៅថ្ងៃទី ២៧ ម្សិលមិញនេះ មេដឹកនាំប្រទេសជាង៥០បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញារបស់ខ្លួន ដើម្បីកាត់បន្ថយឃ្លាំងអាវុធមហាអំណាចបរិមាណូរបស់ខ្លួន។
ប្រធានាធិបតី បារាក់ អូបាមា ថ្លែងប្រាប់អង្គប្រជុំទាំងមូលនៅពេលចាប់ផ្ដើមសម័យប្រជុំចុងក្រោយនៃ សន្និសីទកំពូលអំពីសន្ដិសុខនុយក្លេអ៊ែរនៅក្នុងក្រុងសេអ៊ូលថា សហគមន៍អន្ដរជាតិត្រូវមានកិច្ចប្រឹងប្រែងច្បាស់លាស់ ដើម្បីកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោកបន្តថ្លែងថា៖ «មានមនុស្សអាក្រក់ដ៏ច្រើនដែលកំពុងតាមស្វែងរកសម្ភារៈដ៏ គ្រោះថ្នាក់នេះ ហើយសម្ភារៈទាំងនោះអាចនឹងទទួលយកបានពីទីកន្លែងដ៏ច្រើន។ គេមិនចាំបាច់ត្រូវការសម្ភារៈទាំងនោះច្រើនទេ ដើម្បីសម្លាប់មនុស្សច្រើនសន្ធឹកនេះមិននិយាយពន្លើសទេ នេះជាភាពជាក់ស្ដែង»៕
ដោយ៖ បុរសដំណឹង
មតិយោបល់