នៅក្នុងខែកក្កដា ឆ្នាំ២០១៤អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួន ៣៦៤ ១៨៨លានរៀលស្មើនឹង៩១,១លានដុល្លារអាម៉េរិកកើនឡើង៣៣,៧%ប្រៀប ធៀបនឹងខែកក្កដា ឆ្នាំ២០១៣ និង កើនលើសខែមិថុនាឆ្នាំ២០១៤ស្មើនឹង១៦,២% ក្នុងនោះថវិកាជាតិកើនឡើងចំនួនស្មើនឹង១៥,២% ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ កើនឡើងចំនួនស្មើនឹង២២,១%។ យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៤ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៤ក្រោម អធិបតីភាពឯកឧត្តម…
មតិយោបល់