នៅក្នុងខែកក្កដា ឆ្នាំ២០១៤អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រេចប្រមូល និងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួន ៣៦៤ ១៨៨លានរៀលស្មើនឹង៩១,១លានដុល្លារអាម៉េរិកកើនឡើង៣៣,៧%ប្រៀប ធៀបនឹងខែកក្កដា ឆ្នាំ២០១៣ និង កើនលើសខែមិថុនាឆ្នាំ២០១៤ស្មើនឹង១៦,២% ក្នុងនោះថវិកាជាតិកើនឡើងចំនួនស្មើនឹង១៥,២% ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ កើនឡើងចំនួនស្មើនឹង២២,១%។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៤ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៤ក្រោម អធិបតីភាពឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ពន្ធដារឲ្យដឹងថា ក្នុងរយៈពេលប្រាំពីរខែនៃ ឆ្នាំ២០១៤អគ្គនាយកដ្ឋានពន្ធដារ ប្រ មូលចំណូលពន្ធដារ និង បង់ពន្ធចូលថវិកាជាតិបានចំនួនស្មើនឹង៦២,៧%នៃ គោលដៅកំណត់ដោយច្បាប់ ក្នុងនោះថវិការដ្ឋសម្រេចបានចំនួនស្មើនឹង ៦៥,៣%និង ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានចំនួនស្មើនឹង៤៦,៩៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៣មានការកើនឡើងស្មើនឹង១៦,១%។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា ប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០១៣ឃើញថា ចំណូលពន្ធតាមប្រភេទពន្ធសំខាន់ៗមានការកើនឡើងស្ទើរ តែទាំងអស់ក្នុងនោះរួមមាន ពន្ធលើប្រាក់បៀវត្សកើនឡើងចំនួនស្មើនឹង៣១,៧% ពន្ធលើប្រាក់ចំណេញកើនឡើងចំនួនស្មើនឹង២៥,៥% អាករលើតម្លៃបន្ថែមកើន ឡើងចំនួនស្មើនឹង១៦,៥%និង អាករពិសេសកើនឡើងចំនួនស្មើនឹង៨,១%។ ប្រៀបធៀបរយៈពេល៧ខែដូចគ្នានៃឆ្នាំ២០១៣ឃើញថា ចំណូលពន្ធតាមសកម្ម ភាពអាជីវកម្ម មានការកើនឡើងស្ទើរតែទាំងអស់ ក្នុងនោះរួមមាន ៖ ផ្នែកសេវា ហិរញ្ញវត្ថុកើនឡើងប្រមាណ២០,៤៦% ផ្នែកស្ថាបត្យកម្ម និង សំណង់កើនឡើង ប្រមាណ៦៥,៩៥% ផលិតភេសជ្ជៈកើនឡើងប្រមាណ២១,២៩% ផលិតគ្រឿង ប្រើប្រាស់កើនឡើងប្រមាណ៣២,៩៤%ផលិតសម្លៀកបំពាក់កើនឡើងប្រមាណ ៤៦,៣៥%ផ្នែកសណ្ឋាគារនិងផ្ទះសំណាក់កើនឡើងប្រមាណ៤០,២០%នីហរ័ណ អាហរ័ណកើនឡើងប្រមាណ ១៤,៤៨% ទូរគមនាគមន៍កើនឡើងប្រមាណ ១១,០៨%លក់ផលិតផលឱសថកើនឡើងប្រមាណ ២០១,៥៤% លក់ភេសជ្ជៈ កើនលើងប្រមាណ២៧,៤៨%ផលិតថ្នាំជក់កើនឡើងប្រមាណ១៣,៤៥% លក់ សម្ភារការិយាល័យកើនឡើងប្រមាណ៤០,៦៦% ផលិតម្ហូបអាហារកើនឡើងប្រ មាណ៨១,៩៥%អាជីវកម្មអចលនទ្រព្យកើនឡើងប្រមាណ១១០,១១% ផ្នែកលក់គ្រឿងយន្តកើនឡើងប្រមាណ៦៤,៤៥% និងលក់គ្រឿងសំណង់កើនឡើងប្រ មាណ២ ៥៨៣,៧%។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ វិបុល បានសម្តែងនូវការអបអរសាទរចំ ពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ ដែលសម្រេចប្រមូលចំ ណូលពន្ធដារប្រចាំខែកក្កដា ឆ្នាំ២០១៤ និងបានជំរុញលើកទឹកចិត្តសមាជិកអង្គ ប្រជុំ ដែលជាតំណាងមន្ត្រីពន្ធដារទូទាំងប្រទេសឲ្យខិតខំជម្នះការលំបាក និង បញ្ហាប្រឈមនានា ខិតខំអនុវត្តន៍ភារកិច្ចប្រមូលចំណូលពន្ធគ្រប់ប្រភេទឱ្យបាន សម្រេចតាមគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង បង្កើនការ ផ្តល់សេវាដល់អ្នកជាប់ពន្ធឱ្យបានល្អប្រសើរ ផ្តល់ភាពងាយស្រួលដល់អ្នកជាប់ ពន្ធទទួលសេវាងាយស្រួលឆាប់រហ័សនៅគ្រប់ទីកន្លែង និង អនុវត្តន៍វិធានការនា នាសំដោធ្វើឱ្យបានសម្រេចគោលដៅចំណូល ឆ្នាំ២០១៤នោះ៕
មតិយោបល់