កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះក្នុងទីក្រុង កូឡុំបូ ប្រធានក្រុមក្រិកឃីតរបស់អង់គ្លេស Andrew Strauss បានថ្លែងថាគេនិងប្រឹងប្រែងធ្វើអោយបានល្អ ខណៈដែលនិងត្រូវជួបប្រកួតនិងក្រុមក្រិកឃីតរបស់សេរីលង្កា វគ្គផ្តាច់ព្រ័ត្រជាលើកទី ២។
គួរបញ្ជាក់ថាក្រុមភ្ញៀវអង់គ្លេសប្រកួតចាញ់ ៤ ប្រកួតជាប់ៗគ្នា ក្រោយពីប្រកួតចាញ់ប៉ាគីស្ថានក្នុងលទ្ធផល 3-0 ដែលការប្រកួតធ្វើឡើងនៅមជ្ឈឹមបូព៌ា ខណៈដែលកីឡាករប្រធានក្រុមរូបនេះមិនបានចូលរួមប្រកួត ចាប់តាំងពីឆ្នាំ ២០១០ មក។ នៅមុខអ្នកសារព័ត៌មាន Andrew Strauss បានបញ្ជាក់ថា យើងត្រូវការជ័យជំនះត្រឡប់មកវិញដើម្បីមុខមាត់របស់អង់គ្លេស ហើយគេនិងបង្ហាញពីសមត្ថភាពនៅក្នុងការប្រកួតអោយបានល្អបំផុត។
រំលឹកផងដែរថាអង់គ្លេសកាលពីសប្តាហ៍មុនអង់គ្លេសបានយកឈ្នះដោយធ្វើ បាន ៧៥ រ៉ាន់នៅក្នុងទីក្រុង ហ្គាឡេ ហើយនិងប្រឈមុខនិងការបាត់បង់ចំណាត់ថ្នាក់លេខ ១ ពិភពលោកអោយទៅអាហ្រ្វិកខាងត្បូង ប្រសិនបើប្រកួតចាញ់ សេរីលង្កា នៅកូឡុំបូនេះ៕
ប្រែសម្រួលដោយៈ បុរសដំណឹង
មតិយោបល់