ព័ត៌មានជាតិ

រថយន្តតាកូម៉ា ពន្លះឌ្រីមសង់ ស្លាប់ម្នាក់នៅនឹងកន្លែង!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតាកូម៉ា បានបុកជាមួយនឹងម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ១៣២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៧-៨ ភូមិទីប៉ាក់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2C-0715 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ តាកែវ 1F-1086 បើកបរដោយបុរសម្នាក់ អាយុប្រហែល២៥ឆ្នាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់