រឿងផិតក្បត់ប្រិយមិត្តបានលឺមកហើយ ថាវាមានន័យយ៉ាងដូចម្តេច ? មិនថាសង្គមកម្ពុជា ឬ ប្រទេសនៅលើសកលលោកនោះទេ ពិតជាជួបប្រទះនូវហេតុការណ៍នេះជាក់ជាមិនខានឡើយ ។

សុបញ្ញា ដែលជានិស្សិតម្នាក់មកបន្តការសិក្សានៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅក្រុងកំពតបានប្រាប់គេហទំព័រដំណឹង ថា រឿងផិតក្បត់នេះសម្រាប់នារីនាងគឺជាផ្ទាំសំពត់ស ដែលរងចាំតែគេយកស្នាមខ្មៅទៅបៀកតែប៉ុណ្ណោះ (និស្សិតរូបនេះមិនឲ្យថតរួប)។
រីឯ ចិត្រាដែលជានិស្សិតសិក្សាផ្នែកពេទ្យ លោកបាននិយាយថា រឿងនារីផិតក្បត់ នេះពិតជាបានដឹងថា បុរសយើងបានទំលាក់កំហុសយ៉ាងធ្ងន់ធ្ងរ ទៅលើនារីភេទ បើបុរសផិតក្បត់វិញ វាជារឿងធម្មតា ធ្វើដូចជាគ្មានរឿងអីកើតឡើង តែបើនារីផិតក្បត់វិញម្នាក់ៗចាប់អារម្មណ៍ថានេះ ថានោះលើនាង ដោយទម្លាក់កំហុស លើរូបនាង គិតទៅស្ត្រីភេទ គឺជាក្រដាសសមែន រងចាំតែគេ យកពណ៍ទៅបៀក ។

ចំណែកឯលោក សារ៉ាត ដែលជាបុគ្គលិករបស់ក្រុមហ៊ុន មួយ លោកបានប្រាប់គេហទំព័រដំណឹងថា ខ្ញុំយល់ឃើញថា ភាគច្រើននៅក្នុងកម្ពុជាយើង ដែលជាពិសេសគឺក្តីស្នេហានេះផ្តើមចេញពីបុរសទាំងអស់នេះ បើបុរសមិនផិតក្បត់ទេនោះ នារីក៍នាងមិនហានដែរ ផ្តើមពីចំណុច សូន្យ រហូតដល់ ៩៩ ហើយធ្លាក់មកចំណុចសូន្យវិញ វាពិតជាលំបាកហើយ ។បើករណីផិតក្បត់នេះកើតឡើងសម្រាប់គ្រួសារណាមួយ វានឹងគ្មានសុភមង្គល ដែលធ្វើឲ្យកួនចៅ បាត់បង់ការសិក្សា បាត់ធនធានអភិវឌ្ឈន៍របស់សង្គម ។ ក្នុងករណី គូសង្សាវិញ នោះ ពិតជាមានរឿងមួយដែលនឹកស្មានមិនដល់ឡើយ អាចនឹងបុរសសម្លាប់ខ្លួន ឬនារីសម្លាប់ខ្លួនក៏ថាបានដែរ ។

ជុំវិញនូវបញ្ហាទាំងអស់នេះ គេហទំព័រ ដំណឹង មិនសូមការអធ្យាធិបាយ សូមប្រិយមិត្តទាំងអស់ចូលរួមផ្តល់មតិ ទាំងអស់គ្មា ៕
ដោយ៖ បុរសដំណឹង
មតិយោបល់