ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនស្ស័យ ជួញដូរគ្រឿងញៀនម្នាក់

ភ្នំពេញ: ជនជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង២៣និង៤៥នាទី ថ្ងៃទី២៥ខែមេសាឆ្នាំ២០១៦ ចំណុចចំណតឡាន ក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីចែកចាយគ្រឿងញៀនម្នាក់នេះ ឈ្មោះប៉ាន់ ថៃភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ចំណែកវត្ថុតាងចាប់យក មានម្ស៉ៅក្រាមពណ៌សថ្លា ម៉ាទឹកកកចំនួន០៣កញ្ចប់ និងទូរស័ព្ទសាំស៊ុង ចំនួន០១គ្រឿង។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញ បានបន្តទៀតថា មុនពេលឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះ គឺកម្លាំជំនាញបានស្រាវជ្រាវពីមុខសញ្ញានោះ ជាយូមកហើយលុះដល់ថ្ងៃនេះ ដឹងយ៉ាងច្បាស់ថាជនសង្ស័យរូបនោះ បានមកជួញដូរនៅចំណុចចំណតឡានក្នុងផ្សារសូរិយាម៉ល នោះកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកថោង ពិសិដ្ឋ មេបញ្ជាការខណ្ឌដូនពេញ ក្នុងការចេញល្បាតទប់ស្កាត់ រាល់បទល្មើសផ្សេងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះដូច្នេះហើយកម្លាំងជំនាញ ចុះទៅបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យរូបនោះ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀន ដើម្បីបញ្ជូនទៅទីបញ្ជាការអាវុធរាជធានីភ្នំពេញ កសាងសំណំុរឿងបញ្ជូនទៅតុលាការ៕

photo_2016-04-25_18-59-22 photo_2016-04-25_18-59-21

មតិយោបល់