ព័ត៌មានជាតិ

ក្លិប Bacelona ច្រានចោលការ​​សាងសង់ពហុកីឡដ្ឋានថ្មី​

ក្លិបបាល់ទាត់ខ្លាំង​របស់អេស្ប៉ាញ នៅតែបន្ត​ ​​​ជាមួយនឹង ពហុកីឡដ្ឋានដ៏ល្បីរបស់គេ Nou Camp បន្ទាប់ពី​ច្រានចោលការកសាង ​​ពហុកីឡដ្ឋានថ្មីជួស​ពហុកីឡដ្ឋាន​ដែលមានសព្វថ្ងៃនេះ​។​

តាមរបាយការណ៍កន្លងមក​បាន​ឲ្យដឹងថា​ក្រុម​ប្រឹក្សាភិបាល ​និងនាយក​របស់ក្លិបនេះបាន​ធ្វើការអះអាងថា ពូកគេនឹង​​ធ្វើការ​ពង្រីក ពហុកីឡដ្ឋាន Nou Camp ដោយឲ្យផ្ទុក​មនុស្ស​ចូលរួមទស្សនា ចាប់ពី ៩៨០០០ ទៅដល់ ១០៥០០០ ដោយត្រូវបោះឆ្នោត​នៅខែមេសាខាងមុខ។​
គម្រោងសាងសង់នេះដែរ ដោយរួមបញ្ចូលទាំង ការស្ថាបនាទីលានបាល់បោះថ្មី ដោយសរុបការចំណាយមិនតិចជាង ៤៩៥ ​លានផោន ដែលនឹងឃើញ​ដំបូលថ្មីមួយ ​បន្ថែមពី​អ្វីដែលមាន​នៅពេលប្ចុប្បន្ន​។​

ការងារសាងសង់នេះដែរនឹង​​ចាប់ផ្តើម​នៅឆ្នាំ ២០១៧ ​នឹងបញ្ចប់​នៅដើមឆ្នាំ ២០២១ ប៉ុន្តែការប្រកួតនេះ នៅតែលេងនៅកន្លែងចាស់ ​ខណៈដែល​​ការងារកំពុង​អនុវត្តនោះ​។​

លោក Sandro Rosell ដែលជាប្រធានជាន់ខ្ពស់របស់ក្លិបបាន​ឲ្យដឹងថា វា​ពិបាកក្នុងការសម្រេចចិត្តខ្លាំងណាស់ ពេលតែមួយ ធ្វើឡើងចេញពីរនោះ ​តែយើងនឹងប្តេជ្ញាចិត្ត និង​ដាក់ជាប្រជាមតិ ។​ម្យ៉ាងវិញទៀត​យើងមិនអាចបោះបង់ពហុកីឡដ្ឋាន Nou Camp បាន​ទេព្រោះថា ពហុកីឡដ្ឋាននេះដែរវា ជាពហុកីឡដ្ឋានដ៏ធំ ក្នុងទ្វីបអឺរ៉ុប នឹងជាតំណាងរបស់ Bacelona ។​ ជាចុងក្រោយ លោក Sandro Rosell បាន​ឲ្យដឹងថា ​គម្រោងសាងសង់ពហុកីឡដ្ឋានថ្មី នឹង​ត្រូវបោះបង់ចោល ​ដោយមិនចាំបាច់សាងសង់អ្វីដែលថ្មីនោះទេ ដោយគ្រាន់តែ​អភិវឌ្ឈន៍អ្វីដែលមានស្រាប់​ដើម្បីរកចំណូលបន្ថែម​ជាការស្រេច​៕​
NouCamp_3049518

មតិយោបល់