សម្រាប់ថ្ងៃ CES 2012 នៅទីក្រុង Las Vigas មានក្រុមហ៊ុនខាងបច្ចេកវិទ្យាជាច្រើននឹងចូលរួមដាក់បង្ហាញនូវផលិតផល ក៏ដូចជាបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបង្ហាញទស្សនិកជន ក្នុងនោះក្រុមហ៊ុន LG ក៏មានវត្តមានចូលរួមផងដែរ។ តើក្រុមហ៊ុន LG នឹងមានអ្វីសម្រាប់បង្ហាញ? ប្រាកដជាមាន ហើយអ្វីដែលលោកអ្នកនឹងឃើញនោះគឺជាផលិតផលមួយដែលមិនគួរឲ្យជឿ។ តើជាអ្វីទៅ? គឺទូរទស្សន៍ខ្នាតយក្សទំហំអេក្រង់ 55 អ៊ីង។ ចំណុចដែលពិសេសលើសនេះទៅទៀតនោះគឺថាទូរទស្សន៍មួយនេះមានកម្រាស់ត្រឹមតែ 4 មមប៉ុណ្ណោះ។ ឃើញថានេះជាសមិទ្ធិផលថ្មីដែលបម្រើឲ្យវិស័យបច្ចេកវិទ្យាមួយទៀតពីក្រុមហ៊ុន LG។ សម្រាប់ការបង្ហាញរូបភាពនៅលើផ្ទៃអេក្រង់ត្រូវបានចែកចេញជា ៤ ពណ៌ ជាលក្ខណៈពណ៌ធម្មជាតិសុទ្ធសាត ច្បាស់ត្រជាក់ភ្នែក មានអារម្មណ៍ហាក់ដូចជាស្ថិតនៅក្នុងពិភពធម្មជាតិពិតៗ៕
Related Posts

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ ២នាក់
កំពង់ស្ពឺៈ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង១០នាទីរសៀល នៅលើផ្លូវក្រាលកៅស៊ូផ្លូវចូលគីរីរម្យ ចន្លោះគីឡូម៉ែត្រលេខ៦-៧ ត្រង់ចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានម៉ូតូ ១គ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ…
មតិយោបល់

ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ! ឱកាសត្រួតពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ
បន្ទាយមានជ័យៈ សូមអានលិខិតជូនដំណឹងខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖ មតិយោបល់
មតិយោបល់

រថយន្តបុករះនិងកិនម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ត្រូវដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ
ភ្នំពេញៈ នៅវេលាម៉ោង០៣និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តធុនធំ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D-9629 បើកបរបុករះម៉ូតូចំនួន០៣គ្រឿង បណ្តាលឲ្យមនុស្ស រងរបួសធ្ងន់ស្រាល៥នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ទីតាំងកើតហេតុម្តុំស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖…
មតិយោបល់