គេហទំព័រដំណឹងជាទីមេត្រី ដែលជាគេហទំព័រមួយសម្បូរណ៍បែបទៅដោយដំណឹងផ្សេងៗ ហើយជាពិសេសនោះ មានទំព័រទុក្ខស្នេហ៍ ដែលជាទំព័រដោះស្រាយនូវទុក្ខសោករបស់ប្រិយមិត្តជិតឆ្ងាយគ្រប់រូប។
នាងខ្ញុំ ឈ្មោះ ណារី ជាបុគ្គលិកម្នាក់របស់ស្ថាប័នឯកជនមួយស្ថិតក្នុងខេត្ត ពោធិសាត់ សូមផ្ងើវាចារចិត្តទុកនៅលើគេហទំព័រដំណឹង ដើម្បីឲ្យបុរសម្នាក់ដឹងពីទំហំចិត្តរបស់នាងខ្ញុំ ។
តើបងដឹងទេ មុនពេលដែលបងស្គាល់រូបអូននេះ អូនមានបុរសដែលស្ថិតក្នុងចិត្តហើយ គេជាមនុស្សដំបូងបំផុតដែលអូនស្រលាញ់ ហើយសង្ឃឹមថានឹងអាចរួមរស់ជាមួយគ្នា ដឹងកម្មកំណាចអីដែលបណ្តលឲ្យរូបគេ បោះបង់រូបអូនទាំងកណ្តាលទី គេជាមនុ្សល្អណស់ស្ថិតក្នុងជីវិតអូន គេមិនដែលឲ្យអូនពិបាកចិត្តម្តងណាឡើយ បុរស់ម្នាក់នោះហើយអូនចង់ប្រាប់បងថា គេជាអ្នកបើកឆាកជីវិតអូន និងទទួលយកស្នេហ៍ស្មោះអូន អ្វីដែលអូនមានរួមទាំងខ្លួនប្រាណអូនបានប្រគល់ឲ្យគេអស់ហើយ។
អូនដឹងថា អូនបានធ្វើនូវរឿងខុសប្រពៃណីយ៉ាងធ្ងន់ធ្ងរណាស់ដែលស្រ្តីគ្រប់រូបស្អប់ខ្អើម មុនពេលស្គាល់បងអូនមិនដែលប្រាប់រឿងនេះចំពោះបងឡើយ តែពេលនេះអូនខ្លាចបាត់បងរូបបងម្នាក់ទៀត ទើបអូនដាច់ចិត្តចាត់ចារអក្ខរាផ្ងើតាម គេហទំព័រដំណឹង ឲ្យបងដឹងពីទំហំចិត្តអូន អូនក៍មិនដឹងថា បងអាចទទួលយកនូវនារីម្នាក់នេះបានដែរឬទេ? ឲ្យអូនសុំទោសផង ពេលកន្លងមកមិនបានប្រាប់បង ។ ពេលវេលាបានចាក់ផុតយូរណាស់ហើយ សល់តែស្នាមគូសវាសខ្មៅដែលស្ថិតក្នុងប្រអប់ដើមទ្រូងអូន ទឹកភ្នែកនៅតែអាល័យ នឹកគិតដល់គេម្នាក់នោះ មិនដឹងថាអូននេះបានសាងអ្វីពីជាតិមុនមកទេ ?បានជាជាតិនេះជួបនូវរឿងអាក្រក់យ៉ាងនេះ ។
អូនដឹងថា បងពិបាកចិត្តពេលដែលបានឃើញនូវដំណឹងនេះ ហើយក៍ខឹងនឹងអូនណាស់ដែរដែលមិនព្រមប្រាប់បងឲ្យដឹងជាមុន នៅក្បែរបងអូននឹងគេ នៅក្នុងក្រសោបដៃបង អូននឹកក្រសោបដៃគេ ហ៊ឺ..ពុទ្ឋោអើយ! តើអ្នកណាអាចជួយខ្ញុំបានទៅ?អូនអាត្មានិយមណាស់មែនទេ អូនអាក្រក់ណាស់មែនទេឱ!ស្ត្រីគ្រប់រួបជេរស្តីមកចុះ ខ្ញុំពិតជាដឹងថាអ្នកស្អប់ខ្ពើមមើលងាយមើលថោកដល់រូបខ្ញុំជាក់ជាមិនខាន។
នៅក្បែរបង អូនតែងមានអារម្មណ៍មិនស្មោះ នៅក្បែរបងអូនរវើរវាយ តើវាសាកសមសម្រាប់បងទេ?បើសិនបងអាចកាត់ចិត្តពីអូនបាន អូនសប្បាយចិត្តណាស់ ហើយឈប់នឹកនាដល់មនុស្សដែលមានចិត្តមិនស្មោះសម្រាប់បងដូចជាអូននេះអ្វី សូមឲ្យបងជួបមនុស្សដែលមានចិត្តស្មោះសម្រាប់បង ស្វែងរកមនុស្សស្រីដែលមានលក្ខណៈល្អប្រពៃជាងអូន សូមឲ្យគេនោះស្រលាញ់បងដូចដែលបងស្រលាញ់អូន ទោះបីជាអូនខ្លាចបាត់បង់បងមែន តែអូនក៏មិនចង់ឲ្យបងជួបមនុស្សដូចអូននេះដែរ ៕
អក្ខរាចារដោយស្នាមញញឹម ពីអូន ណារី ៕
ពោធិសាត់ ថ្ងៃ ទី ៣ ខែ មករា ២០១២

មតិយោបល់