វីដេអូឃ្លិបមួយដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថ្មីៗនេះ គេឃើញស្ត្រីពីរនាក់យំយែក លើកដៃជូតទឹកភ្នែក ដោយលក្ខណៈគួរឲ្យអាណិតបំផុត បើសិនជាយើងមិនដឹងព័ត៌មាននេះថា វាយ៉ាងម៉េចនោះ ដោយមើលតាមសភាពខាងក្រៅនោះ។
វីដេអូឃ្លិបដែលមានរយៈពេល ១ នាទី និង ១៣ វិនាទី ស្តាប់ឲ្យជាក់សឹមញាក់ចិញ្ចើម ទើបដឹងថា នារីពីរនាក់ ជាចោរដែលបន្លំយកទូរស័ព្ទ ពីភ្ញៀវដែលចូលក្នុងផ្សារទំនើបមួយកន្លែង។ នារីពីរនាក់ ដែលត្រូវបានម្ចាស់ទូរស័ព្ទចាប់ជាប់នេះមាន អាយុ ប្រហែលជាង ២០ ឆ្នាំ ដោយម្នាក់សធាត់ និងម្នាក់ទៀតសម្បុរខ្មៅ ដោយទ្រហោរយំសូមទោស ដល់ម្ចាស់ទូរស័ព្ទ។ ក្នុងវិដេអូឃ្លិបនេះដែរ ម្ចាស់ទូរស័ព្ទបានសួរណែនាំថា “ហ្ហែង ! ធ្លាប់លួចកន្លែងណាខ្លះ ឆ្លើយឲ្យលឿនឡើងទាំងពីរនាក់? មូលហេតុអ្វីបានលួចទូរស័ព្ទខ្ញុំ?” ។ នារីជាចោរជើងឆើត បានយំត្រហេបត្រហប ដោយសារតែនាងដល់ថ្ងៃបង់ប្រាក់ ថ្លៃផ្ទះឈ្នួល ទើបនាងសម្រេចចិត្តធ្វើបែបហ្នឹង ហើយនេះជាលើកទី ១ ហើយដែលនាងបានលួច ។
ទោះជាយ៉ាងនេះក្តី អ្នកលេងលើបណ្តាញអនឡាញ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយអ្នកខ្លះថា បើសិនជាអត់ខ្លាំងណាស់ ទៅលក់ខ្លួនទៅថ្លៃថ្នូរជាង ។ទន្ទឹមនេះដែរក៏មានអ្នកខ្លះថា កុំធ្វើយ៉ាងនេះអី ការងារមានច្រើនណាស់ ។
នេះមិនមែនជាលើកទី ១ នោះទេ ដែលស្ត្រីតាំងខ្លួនជាចោរ ដោយចូលលួចបន្លំ នៅហាងផ្សេងៗ មិនថា ហាងលក់ទូរស័ព្ទដៃ ហាងលក់មាស លក់កុំព្យូទ័រ និងបណ្តាហាងផ្សេងៗ ដែលជាប្រការមួយបង្ករភាពភ័យខ្លាចដល់ ម្ចាស់អាជីវករ ។ ប្រការនេះ តាមការមើលវិដេអូឃ្លិបនេះទៅ មហាជនជាច្រើនបានធ្វើការសន្និដ្ឋានថា នេះមិនមែនជាលើកទី ១ ដែលដូចអ្វីដែលនាងនិយាយនោះទេ ហើយថាដល់ថ្លៃឈ្នួលផ្ទះគេ អាចជារឿងមិនពិតឡើយ ពេលគេតាមទាន់ក្រែលចឹងហើយ។ តែបើសិនអាចដោះបាន គួរតែដោះលែងទៅ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់